ប្រស្នាពុទ្ធប្រវត្តិ



សំនួរ…ពុទ្ធប្រវត្តិ គឺអ្វី?
ចម្លើយ…ពុទ្ធប្រវត្តិ គឺជារឿងរ៉ាវដែលពណ៌នាអំពីការប្រព្រឹត្តិរបស់ព្រះសម្មាសម្ពុទ្ធ ។

សំនួរ…ការរៀនពុទ្ធប្រវត្តិមានប្រយោជន៍ដូចម្តេច?
ចម្លើយ…ការរៀនពុទ្ធប្រវត្តិមានប្រយោជន៍សំខាន់ក្នុងការប្រតិបត្តិព្រះពុទ្ធសាសនា ព្រោះពុទ្ធប្រវត្តិចង្អុលបំភ្លឺពុទ្ធចរិយាឲ្យឃើញជាក់ស្តែង ដូចគ្នានឹងប្រវត្តិរបស់ជាតិ និមួយៗ អាចចង្អុលឲ្យឃើញថាមនដើមកំណើតមកដូចម្តេចៗខ្លះ ។ ព្រះសម្ពុទ្ធ ជាគំរូល្អយ៉ាងវិសេស ទ្រង់មានឧបាយនឹងមានរបៀបចាត់ការក្នុងករណីយកិច្ច ដែលជាប្រយោជន៍ដល់ព្រះអង្គឯង ទាំងជាប្រយោជន៍ដល់សត្វដទៃ ។ ជនណា បានរៀនពុទ្ធប្រវត្តិចប់ហើយ ជននោះតែងបានដឹងនូវពុទ្ធចរិយាថា ព្រះអង្គមាន អាការល្អយ៉ាងណាៗខ្លះ នេះទុកដូចជាបានឃើញគំរួយ៉ាងល្អ ដែលជាហេតុ ធ្វើជីវិតរបស់ខ្លួនឲ្យមានប្រយោជន៍ទាំងប្រព្រឹត្តឲ្យត្រឹមត្រូវតាមគន្លង ធម៌បាន ឯប្រយោជន៍នោះ បើយ៉ាងហោចណាស់ ក៏គង់យកបែបយ៉ាងរបស់ ព្រះអង្គមក ប្រើក្នុងកិច្ចការខាងផ្លូវលោកនេះបានខ្លះៗ ដូចយើងដែលខំព្យាយាម ខំអត់ធន់ យកតម្រាប់តាមព្រះអង្គជាដើម ។ មួយទៀត​ អ្នករៀនពុទ្ធប្រវត្តិ កាលបានចេះដឹង រឿងរ៉ាវរបស់ព្រះអង្គច្បាស់លាស់ហើយ រមែងស្គាល់គុណភាព របស់ព្រះអង្គរឹត តែខ្លាំងឡើង ជាហេតុបណ្តុះបសាទស្សទ្ធាក្នុងព្រះអង្គឲ្យខ្លាំងក្លា ឧបមាដូចយើង នឹករឭកដល់បុព្វបុរស ដែលបានធ្វើផលប្រយោជន៍ទុកក្នុងត្រកូលរបស់យើងៗ នឹករឭកឃើញគុណនៃ លោកនោះ ជាហេតុឲ្យយើងយកតម្រាប់តាមលំអាន របស់លោក ។

សំនួរ…ក្នុងពុទ្ធប្រវត្តិ លោកចែកកាលជាប៉ុន្មាន? គឺអ្វីខ្លះ? រាប់ពីត្រឹមណាទៅដល់ ត្រឹមណាហៅថាកាលអ្វី?
ចម្លើយ…ក្នុងពុទ្ធប្រវត្តិ លោកចែកកាលជា៣ គឺៈ បឋមពោធិកាល១, មជ្ឈឹមពោធិកាល១, បច្ឆិមពោធិកាល១ ។ បឋមពោធិកាល រាប់ពីត្រឹមឆ្នាំដែល ព្រះអង្គបានត្រាស់មកដល់ឆ្នាំទី១៥, មជ្ឈឹមពោធិកាល រាប់ពីត្រឹមឆ្នាំទី១៦ ដល់ឆ្នាំ ទី៣០, បច្ឆិមពោធិកាល រាប់ពីត្រឹមឆ្នាំទី៣១ ដល់ឆ្នាំទី៤៥ ។

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s