បន្តពីមុនមក



សំនួរៈ… ពុទ្ធប្រវត្តិជាប់ទាក់ទងនឹងការប្រតិបត្តិក្នុងព្រះវិន័យដូចម្តេចទៅ បានជាលោកយកមក រួបរួមទុកក្នុងចំណែកមួយនៃការសិក្សា?
ចម្លើយៈ… ពុទ្ធប្រវត្តិជាឫសគល់នៃការប្រតិបត្តិ ជាតួយ៉ាងនៃសេចក្តីប្រព្រឹត្តក្នុងផ្លូវព្រះ ពុទ្ធសាសនា ជាឧបាយនាំឲ្យកើតសទ្ធាជ្រះថ្លាក្នុងព្រះរតនត្រ័យឲ្យដុះចិត្តដុះគំនិត ចង់ប្រតិបត្តិព្រះធម្មវិន័យដោយខ្លួនឯងមិនចាំបាច់មានអ្នកណាបង្ខិតបង្ខំ ។

សំនួរៈ… សេចក្តីក្នុងពុទ្ធប្រវត្តិបើរួបរួមឲ្យខ្លឹមមកមានប៉ុន្មានផ្លូវ? គឺផ្លូវអ្វីខ្លះ?
ចម្លើយៈ… បើរួបរួមឲ្យខ្លឹមមកមាន៣ផ្លូវ គឺផ្លូវ១ជាប់ទាក់ទងដោយរឿងរ៉ាវ, ផ្លូវ១ជាប់ ទាក់ទងដោយអភិនីហារ, ផ្លូវ១ទៀតជាប់ទាក់ទងដោយការប្រតិបត្តិធម៌ ។

សំនួរៈ… បណ្តាផ្លូវទាំង៣នេះ តើផ្លូវណាមួយអាចឲ្យសម្រេចផលដល់អ្នកសិក្សាដូច ម្តេច?
ចម្លើយៈ… ផ្លូវដែលទាក់ទងដោយរឿងរ៉ាវ អាចសម្រេចដល់អ្នករៀនឲ្យដឹងរឿងរបស់ ព្រះពុទ្ធ, ផ្លូវដែលទាក់ទង់ដោយអភិនីហារ អាចសម្រេចផលដល់អ្នករៀនឲ្យកើតសេចក្តី ស្ងើចអស្ចារ្យក្នុងពុទ្ធានុភាពទាំងឲ្យកើតសទ្ធាជ្រះថ្លាចូលចិត្តក្នុងការប្រតិបត្តិធម៌, ផ្លូវដែល ជាប់ទាក់ទងដោយការប្រតិបត្តិធម៌ អាចឲ្យសម្រេចផលដល់អ្នករៀនឲ្យដឹងសេចក្តី ប្រព្រឹត្ត និងហេតុផលតាមពិតដ៏ល្អិតសុខុម ។

សំនួរៈ… ពុទ្ធភូមិមានប៉ុន្មាន? គឺអ្វីខ្លះ?
ចម្លើយៈ… មាន៣ គឺ បញ្ញាធិក១, សទ្ធាធិក១, និងវីរិយាធិក១ ។

សំនួរៈ… ព្រះបរមសាស្តានៃយើងទ្រង់កសាងជាពុទ្ធភូមិអ្វី? កណត់កាលប៉ុន្មាន អសង្ខេយ្យ ទើបបានត្រាស់ជាព្រះពុទ្ធ?
ចម្លើយៈ… ព្រះអង្គកសាងជាបញ្ញាធិក ។ កំណត់កាល៤អសង្ខេយ្យ និង១សែនក័ប្បទើប បានត្រាស់ជាពុទ្ធ ។

សំនួរៈ… ក្នុង៤អសង្ខេយ្យ និង១សែនក័ប្បនោះ តើព្រះសាស្តានៃយើងបានព្យាករណ៏ ក្នុងសំណាក់នៃព្រះពុទ្ធប៉ុន្មានព្រះអង្គ? ចូររាបព្រះនាមព្រះពុទ្ធទាំងនោះមកមើល?
ចម្លើយៈ… ក្នុងសំណាក់នៃព្រះពុទ្ធ២៤ព្រះអង្គ គឺព្រះពុទ្ធទីបង្ករ១, កោណ្ឌញ្ញ១, សុមង្គលៈ១, សុមនៈ១, រេវតៈ១, សោភិតៈ១, អនោមទស្សី១, បទុមៈ១, នារទៈ១, បទុមុត្តរៈ១, សុមេធៈ១, សុជាតៈ១, បិយទស្សី១, អតទស្សី១, ធម្មទស្សី១, សិទ្ធត្ថៈ១, តិស្សៈ១, បុស្សៈ១, វិបស្សី១, សិខី១, វេស្សភូ១, កកុសន្ធៈ១, កោនាគមនៈ១, កស្សបៈ១ ។

សំនួរៈ… ក្នុងសម័យព្រះពុទ្ធទីបង្ករទី១នោះ តើព្រះសាស្តានៃយើងសោយព្រះជាតិ ជាអ្វី? កសាងបារមីដូចម្តេច?
ចម្លើយៈ… ព្រះអង្គសោយព្រះជាតិជាព្រាហ្មណ៍ មាននាមថាសុមេធ ។ ព្រះសុមេធ ព្រាហ្មណ៍នេះលះបង់សម្បត្តិចេញបួសជាឫសីបានសម្រេចឈាន និងអភិញ្ញា, ថ្ងៃមួយ ព្រះតាបសបានធ្វើផ្លូវថ្វាយព្រះពុទ្ធទីបង្ករ ប៉ន្តែធ្វើពុំរួចស្រេច ស្រាប់តែព្រះពុទ្ធសេ្តចយាង មកដល់ ព្រះតាបសក៏ប្រះខ្លួនទ្រាលលើភក់ រួចនិមន្តព្រះសាស្តា និងភិក្ខុសង្ឃឲ្យយាងលើ ខ្លួនឆ្លងភក់នោះទៅ ។ ព្រះពុទ្ធទីបង្ករទ្រង់ត្រាស់ព្យាករណ៍ថា តាបសនេះនឹងបានត្រាស់ជា ព្រះពុទ្ធនាមថា គោតម ក្នុងអនាគត ។

សំនួរៈ… ក្នុងសម័យនៃព្រះកស្សបៈជាគំរប់ ២៤នោះ តើព្រះសាស្តានៃយើងសោយ ព្រះជាតិជាអ្វី? បានកសាងបារមីដូចម្តេច?
ចម្លើយៈ… ព្រះអង្គសោយព្រះជាតិជាជោតិបាលមាណព ។ ជោតិបាមាណពនេះ ចេញ បួសក្នុងព្រះពុទ្ធសាសនាបានស្តាប់ពុទ្ធព្យករណ៍ហើយ ក៏មានចិត្តជ្រះថ្លាឧស្សាហ៍បំពេញ បារមីធម៌ទាំង៣០ ប្រការ និងមហាបរិច្ឆាគ៥ឲ្យបរិបូណ៌គ្រប់ជាតិ ដែលព្រះអង្គកើតតាម លំដាប់មកទៀត ។

សំនួរៈ… បារមីទាំង៣០ប្រការនោះគឺអ្វីខ្លះ? បើមិនហៅបារមីទេ និងហៅថាជាអ្វីបាន ទៀត?
ចម្លើយៈ… បារមីទាំង៣០ប្រការ គឺទាន១, សីល១, នេក្ខម្ម១, បញ្ញា១, វីរិយ១, ខន្តី១, សច្ចៈ១, អធិដ្ឋាន១, មេត្តា១, ឧបេក្ខា១, ។ ក្នុងបារមីមួយៗលោកចែកចេញជាបីៗដូចគ្នា ។ ឲ្យឈ្មោះថាទានបារមី១, ទានឧបបារមី១, ទានបរមត្ថបារមី១ (តាំងពីសីលដល់ឧបេក្ខាក៏ ចែកជាបីៗដូចទានដែរ រូមគ្នាជាបារមី៣០ប្រការ) ។ បារមី៣០ប្រការនេះនឹងហៅថា ពុទ្ធការធម៌វិញក៏បាន ។

សំនួរៈ… មហាបរិច្ឆាគ៥ប្រការគឺអ្វីខ្លះ?
ចម្លើយៈ… មហាបរិច្ឆាគ៥ប្រការ គឺ អង្គបរិច្ឆាគ (លះបង់អវយវៈណាមួយឲ្យជាទាន)១, ធនបរិច្ឆាគ (លះបង់ទ្រព្យសម្បត្តិឲ្យជាទាន)១, បុត្តបរិច្ឆាគ (លះបង់កូនឲ្យជាទាន)១, ទារបរិច្ឆាគ (លះបង់ប្រពន្ធឲ្យជាទាន)១, ជីវិតបរិច្ឆាគ (លះបង់ជីវិតឲ្យជាទាន)១ ។

សំនួរៈ… ព្រះសាស្តានៃយើងកាលព្រះអង្គច្យុតពីអត្តភាពជាព្រះបាទវេស្សន្តរហើយ តើព្រះអង្គបានទៅកើតនៅទីណា? មានព្រះនាមថាអ្វី? កំណត់ព្រះជន្មបុន្មានឆ្នាំ?
ចម្លើយៈ… ព្រះអង្គទៅកើតនៅស្ថានតុសិតសួគ៌ ។ មានព្រះនាមថាសន្តុសិតទេវបុត្រ ។ កំណត់ព្រះជន្ម៤ពាន់ឆ្នាំទិព្វ ត្រូវ៥៧កោដិ និង ៦០សែនឆ្នាំមនុស្ស ។

សូមអនុមោទនាទាញយកៈ ហ្វាល: Pdf
សូមអនុមោទនាទាញយកៈ ហ្វាល: Word

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s