ពាក្យចាស់ៗប្រឌិតរឿង ឬនិយាយកុហក>>ញាតិញោម ឬក៏ពុទ្ធបរិស័ទមួយចំនួនបានមានមតិថា បើធ្វើបុណ្យកឋិនពី វ័យក្មេងពេកនាំអោយខ្លួនមានអាយុខ្លីទៅវិញ ។ ការយល់ឃើញដូច្នេះគឺខុសស្រឡះហើយ ក៏ផ្ទុយពីព្រះវិន័យព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញតទុកមកដែរ ។ ហើយសិក្សាស្រាវជ្រាវរបស់អាត្មាក៏មិនបានឃើញនៅក្នុងគម្ពីរព្រះពុទ្ធសាសនាដែរ ។ ដូចជាព្រះនាងបជាបតិគោតមី ជាអ្នកធ្វើបុណ្យកឋិនទានមុនគេបង្អស់ក្នុងព្រះសាសនា ហើយព្រះនាងមានវ័យហ្នឹងក៏នៅក្មេងផងដែរ ។

>>នេះគ្រាន់តែជាពាក្យចាស់បុរាណ ពួកគាត់ប្រឌិតរឿងនេះឡើង ឬនិយាយ កុហកក្មេងៗកុំឲ្យដើរក្នុងរដូវបុណ្យកឋិននាំឲ្យមានអាយុខ្លី ។ ទាំងនេះគឺជាពាក្យគំរាមក្មេងកុំឲ្យទៅដើរលេងបុណ្យកឋិន បើក្មេងៗទៅដើរលេងកឋិនអស់ គ្មាននរណានៅចាំផ្ទះសំបែងទេ ហើយពួកគាត់មិនបានទៅធ្វើបុណ្យកឋិន ។ ដូច្នេះហើយទើបប្រឌិតរឿងនេះ ឬនិយាយកុហកក្មេងៗដូច្នេះទៅ ហើយរឿងទាំងនេះក៏ជាប់មានតៗគ្នាមកតាំងពីបុរាណទៅ ។

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s