ស្រ្តីឈ្មះមារ (រឿងវិជយាភិក្ខុនី)


ក្នុងក្រុងសាវត្ថី គ្រានោះវិជយាភិក្ខុនីស្លៀកស្បង់ក្នុងបុព្វណ្ហស័យអង្គុយសម្រាក ក្នុង វេលាថ្ងៃក្រោមដើមឈើមួយ ។ គ្រានោះមារមានចិត្តបាបបានប្រាថ្នា ដើម្បីញុំាងភ័យឲ្យកើតឡើង ដល់វិជយាភិក្ខុនី លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុនីវិជយាថាៈ

ទហរា ត្វំ រូបវតី អហញ្ច ទហរោ សុសុ
បញ្ចន្តិកេន តុរិយេន ឯហយេ្យកិរមាម្ហសេតិ ។

នាងជាស្រីក្រមុំមានរូបឆោមល្អ យើងក៏ជាកម្លោះក្មេង ម្នាលនាងម្ចាស់ នាងចូរមក យើងទាំងពីរនាក់ ចូរត្រេតអរជាមួយគ្នាដោយតន្ត្រីប្រកបដោយអង្គ ៥ ។

លំដាប់នោះ វិជយាភិក្ខុនីមានសេចក្តីត្រិះរិះយ៉ាងនេះថា អ្នកនេះជាអ្វីហ្ន៎ ជាមនុស្ស ឬអមនុស្ស វិជយាភិក្ខុនីដឹងថា នេះពិតជាមារមានចិត្តបាបហើយបានពោលគាថា និងមារ មានចិត្តបាបថាៈ

រូប សម្លេង ក្លិន រស ផោដ្ឋព្វៈ ជាទីគាប់ចិត្ត យើងប្រគល់ឲ្យអ្នកទាំងអស់ ម្នាលមារ ដ្បិតយើងមិនត្រូវការដោយអារម្មណ៍នោះទេ យើងធុញទ្រាន់នឿយនាយពេកណាស់ ចំពោះកាយស្អុយ ដែលបែកធ្លាយពុកផុយរលួយនេះ កាមតណ្ហាយើងបានដាក់ចោល ហើយ សត្វទាំងឡាយណាដែលទៅកើតក្នុងរូបភពក្តី អរូបភពក្តី សមាបត្តិណាដ៏ល្អិតក្តី សេចក្តីងងឹតក្នុងភពទាំងអស់ យើងកម្ចាត់បង់ហើយ ។ លំដាប់នោះ មារមានចិត្តបាបដឹង ថា វិជយាភិក្ខុនីស្គាល់អញហើយ ក៏មានសេចក្តីទុក្ខ តូចចិត្តបាត់អំពីនោះឯង ។ ពេលបាន អានរឿងភិក្ខុនីរូបនេះ ធ្វើឲ្យចិត្តស្រ្តីទាំងឡាយខ្ពស់ឡើងក្នុងការបដិបត្តិធម៌ មិនឲ្យចាញ់ បោកកិលេសទេ សូមឲ្យស្ត្រីទាំងឡាយ ដែលចូលកៀកព្រះពុទ្ធសាសនា ហើយខំប្រឹង ប្រែងដើម្បីយកជ័យជំនះ ឈ្នះនូវកិលេសឲ្យបាន ព្រះនិព្វានរង់ចាំស្ត្រីទាំងឡាយ ហើយកុំ បង្អក់នៅក៏ព្រោះតែកូន កុំជាប់ជំពាក់របស់ដែលនៅក្រៅខ្លួន ព្រោះអ្វីៗ មិនទៀងទាត់ទេ កើតមកហើយបែកធ្លាយទៅវិញជាធម្មតា មានតែព្រះនិព្វានទេ ជាបរមសុខសម្រាប់យើង រាល់គ្នា ។

(ក្នុងបិដកភាគ ៣០ ទំព័រ ៧)

បញ្ជាក់ឲ្យឃើញថាៈ ស្ត្រីក៏អាចធ្វើខ្លួនឲ្យសម្រេចធម៌ជាន់ខ្ពស់បានដែរ បើនិយាយ បច្ចុប្បន្ន ស្ត្រីក៏អាចធ្វើជាអ្នកដឹកនាំ ឬ អ្នកធំបានដែរ ស្ត្រីទាំងឡាយកុំមើលងាយខ្លួនឯងឲ្យសោះ ត្រូវខំប្រឹងប្រែងដើម្បីយកនូវមារទាំងឡាយ ដែលមកបៀតបៀន ។

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s