រឿង នឡិកាជាតក


ឥសិសិង្គៈបានឃើញនាងនឡិនិកានោះពាក់កុណ្ឌលកែវមណីកំពុងដើរមក ក៏ភិតភ័យចូលទៅកាន់អាស្រមដែលប្រកដោយស្លឹក ឯនាងនឡិនិកានោះក៏បង្ហាញនូវអវៈយវៈ ទាំងឡាយផង បញ្ចេញនូវកេរ្តិ៍ខ្មាសដ៏កំបាំងផង ហើយលេងកូនឃ្លីក្បែរទ្វារអាស្រមនៃ ឥសិសិង្គៈនោះ ។ ឥសិសិង្គៈនៅក្នុងបណ្ណសាលា ឃើញនាងនឡិនិកានោះកំពុងលេង ចេញអំពីអាស្រមមកនិយាយពាក្យនេះថា ម្នាលអ្នដ៏ចម្រើន ឈើររបស់អ្នកនោះឈ្មោះអ្វី ដែលមានផ្លែបែបនេះ សូម្បីអ្នកបោះទៅក្នុងទីឆ្ងាយ ហើយក៏វិលត្រឡប់មកវិញមិនទៅ ចោលអ្នក ។ នាងនឡិនិកាថា បពិត្រលោកតាបសដ៏ប្រសើរផ្លែបែបនេះនៃឈើណា សូម្បី ខ្ញុំបោះទៅក្នុងទីឆ្ងាយក៏ត្រឡប់មកវិញ មិនទៅចោលខ្ញុំទេ ឈើបែបនោះមានក្នុងទីជិត អាស្រមនៃខ្ញុំ នាភ្នំគន្ធមាទន៍ ។

ឥសិសិង្គៈថា អ្នកដ៏ចម្រើន ចូរមកកាន់អាស្រមនេះចុះ ចូរបរិភោគអាហារចុះ ចូរទទួលថ្នាំសម្រាប់លាបជើងផង ខ្ញុំជូនដល់អ្នក នេះអាសនៈអ្នកដ៏ចម្រើន ចូរអង្គុយលើ អាសនៈនេះចុះ ចូរពិសារមើមឈើ និងផ្លែឈើក្នុងទីនេះចុះ ។ ឥសិសិង្គៈសួរថា អ្វីនេះ កំពុងល្អដូចមាត់ខ្យងបៀមនៅត្រង់ចន្លោះភ្លៅរបស់អ្នក ប្រាកដដូចជាវត្ថុមានពណ៌ខ្មៅៗ ខ្ញុំសួរហើយ អ្នកចូរប្រាប់សេចក្តីនោះ អវៈយវៈដ៏ឧត្តមលិង្គរបស់អ្នកលិចចូលទៅក្នុងស្រោម ឬ ។ នាងនឡិនិកាថា ខ្ញុំត្រាច់ទៅកាន់ទីស្វែងរកមើមឈើ ផ្លែឈើក្នុងព្រៃខ្លាឃ្មុំមានរូបធំ សម្បើមស្ទុះមក សង្រ្គបខ្ញុំដោយរហ័សផ្តួលខ្ញុំ ហើយខាំដកយកអវៈយវៈដ៏ឧត្តមទៅ ។ ដំបៅនោះឯងឈឺពេកផង រមាស់ផងខ្ញុំមិនបានសេចក្តីសុខសព្វៗកាលទេ អ្នកដ៏ចម្រើន អាចនាំចេញនូវរោគរមាស់នេះចេញបាន អ្នកដ៏ចម្រើនដែលខ្ញុំអង្វរហើយ សូមធ្វើនូវ ប្រយោជន៍ដល់ព្រាហ្មណ៍ ។ ឥសិសិង្គៈថា ដំបៅរបស់អ្នកមានសភាពដ៏ជ្រៅ មានសម្បុរ ក្រហម មិនស្អុយទេ គ្រាន់តែមានក្លិនខ្មោះៗបន្តិចហើយ ថែមទាំងធំផង ខ្ញុំនឹងប្រកប ដោយថ្នាំដុសលាបឲ្យអ្នកបន្តិចមើល ដើម្បីនឹងឲ្យអ្នកដ៏ចម្រើនបានសេចក្តីស្រួល ។ នាងនឡិនិកា បពិត្រតាបសការប្រកបដោយមន្តទាំងឡាយក៏មិនត្រូវ ការប្រកបដោយថ្នាំដុស ទាំងឡាយក៏មិនត្រូវ ឳសថទាំងឡាយក៏មិនត្រូវ អវៈយវៈណារបស់លោកដ៏ទន់ៗ ចូរលោក នាំចេញនូវរោគរមាស់ ដោយអវៈយវៈនោះ ទើបខ្ញុំមានសេចក្តីសុខស្រួលតទៅ ។ ឥសិសិង្គៈថា អាស្រមរបស់អ្នកដ៏ចម្រើននៅខាងណាអំពីទីនេះ ម្នាលអ្នកដ៏ចម្រើន អ្នក អភិរម្យក្នុងព្រៃដែរឬ អ្នកមានមើមឈើផ្លែឈើច្រើនដែរឬ សត្វសាហាវទាំងឡាយមិនបៀត បៀនអ្នកដ៏ចម្រើនទេឬ ។ នាងនឡិនិកាថា អាស្រមរបស់ខ្ញុំជាទីរីករាយនៅក្បែរឆ្នេរនៃស្ទឹង ឈ្មោះខេមាដែលហូរទៅអំពីព្រៃហិមវន្ត នាទិសខាងជើងត្រង់អំពីទីនេះ ធ្វើដូចម្តេចហ្ន៎ អ្នក ដ៏ចម្រើនគប្បីឃើញអាស្រមរបស់ខ្ញុំ ។ ទៀបអាស្រមរបស់ខ្ញុំដែលមានកិន្នរច្រៀងពីរោះ ដោយជុំវិញក្នុងទីជិតអាស្រមរបស់ខ្ញុំនោះ មានដើមត្មោត ដើមស្វាយ រាំងភ្នំ ទន្លាប់ ព្រីង រាជព្រឹក្ស ច្រនៀង មានផ្ការីកស្គុះស្គាយ ធ្វើដូចម្តេចហ្ន៎ អ្នកគប្បីឃើញអាស្រមរបស់ខ្ញុំ ។

សេចក្តីបញ្ជាក់

ដោយការធ្វើមាយា និងពាក្យសម្តីរបស់នាងនឡិនិកាបានទាក់ទាញ និងធ្វើឲ្យ តាបសព្រះបរមពោធិសត្វ ធ្វើការមិនកើត ពីមុនអុសក៏ធ្លាប់ពុះ ទឹកក៏ធ្លាប់ដង ភ្លើងក៏ធ្លាប់បង្កាត់ តែក្រោយមកការងារទាំងអស់នោះក៏ឈប់ធ្វើ ព្រោះអស់នូវកម្លាំងចិត្ត និងចាញ់ កលមាយារបស់នាងនឡិនិកា ដែលបញ្ចុះបញ្ចូលនោះឯង ។

ម្នាលអានន្ទគប្បីតាំងសតិឲ្យមាំប៉ុណ្ណេះជាដើម ឃើញថាព្រះមានព្រះភាគ ទ្រង់ឲ្យយើងមាននូវសតិ ជាទីបញ្ចប់ ព្រោះរូបនៃមនុស្សស្រី គឺមានអំណាចណាស់ បើមិនមានសតិទេ រូបស្រ្តីនោះឯងចូលមកកាន់កន្លងនៃចក្ខុ វិស័យចិត្តក៏ទទួលការដឹងឮ ដែល កិលេសជាគ្រឿងដេកត្រាំផង នោះក៏ធ្វើឲ្យបែកធ្លាយនូវប្រតិបត្តិដ៏ល្អ ដែលមានពីមុនមក នឹងធ្វើឲ្យអាក់ខានបានប្រព្រឹត្តវត្តប្រតិបត្តិថ្មីៗនេះបន្តទៅទៀត ។

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s