អបាយមុខ

បទពាក្យ៧

+អបាយមុខជង្រុកហិន                                     សង្កិនឲ្យក្តៅដូងហឬទ័យ
-ច្រើននាំអ្នកលេងឲ្យសន្ធៃ                                យប់ថ្ងៃដេកព្រួយនឹកស្តាយក្រោយ ។

+កំពុងប្រព្រឹត្តងងឹតឈឹង                                  លុះដល់រំពឹងឃើញញឹកញយ
-ទើបបានយល់ច្បាស់ថាខ្លួនធ្លោយ                ជួនក៏បណ្តោយដេញជើងទៀត ។

+ដេញជើងត្រាតែឃើញលិចលង់                      រឹតតែល្ងង់ទ្រូងចង្អៀត
-អ្នកខ្លះម្លឹងហើយនៅតែឆ្លៀត                          អង្រៀតនឹងស្លាប់ទើបថយក្រោយ ។

+ទំរាំភ្ញក់ជួនអស់ទ្រព្យ                                        ជួនកាលធ្លាក់ជាប់ដល់រូបខ្សោយ
-កើតរោគឈឺចាប់ស្លាប់បណ្តោយ                    គួរឲ្យព្រឺខ្លាចអបាយមុខ ។

+ហេតុនោះយុវជនយុវតី                                   នាងអ្នកប្រុសស្រីគួរខ្លាចទុក
-ឲ្យហើយពីក្មេងទាន់មានសុខ                           ត្រូវខំសម្រុកប្រឹងរៀនសូត្រ ។

+នាងអ្នកចូររៀនកុំធុញទ្រាន់                            ទាន់វ័យនៅក្មេងត្រូវខំស្រូត
-ស្រូតរៀនឲ្យទាល់តែរហូត                               បានដល់កោះត្រើយសឹមសម្រាក ។

+វិជ្ជាជាទ្រព្យដ៏ចម្បង                                         កន្លងលើសលែងឥតទ្រព្យសាក
-ជាទ្រព្យស្រាលផងមិនលំបាក                          រេចជាបង្វេចស្ពាយពុនរែក ។

+ទៅមកយកជាប់ជាមួយ                                   វិជ្ជាអាចជួយឃើញទាន់ភ្នែក
-ចង់បានអ្វីៗវិជ្ជាស្រែក                                       ហៅទ្រព្យប្លែកៗឲ្យមូលមក ៕


ពាក្យកាព្យនេះនិយាយពីសេពអបាយមុខទាំងឡាយ នាំឲ្យវិនាសហិនហោចទ្រព្យ
សម្បតិ្តនានា ហើយនាំខ្លួនឲ្យលិចលង់ងើបមិនរួច ។

សម្តេចព្រះសង្ឃរាជ ជួន ណាត

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s