ទ្រព្យ ៤យ៉ាងមិនគួរឲ្យដល់អ្នកដទៃ


ព្រះពុទ្ធជាម្ចាស់ ព្រះអង្គត្រាស់ថា ទ្រព្យ ៤យ៉ាងមិនគួរឲ្យដល់អ្នកដទៃ គឺៈ

– គោឈ្មោល១      
– មេគោ១
– យាន១
– និងភរិយា១ ។

ជាការពិតណាស់ យើងឲ្យអ្វីឲ្យបាន ប៉ុន្តែទ្រព្យ ៤យ៉ាងនេះ ព្រះពុទ្ធក៏ផ្តាំយើងថា មិនគួរឲ្យទៅអ្នកដទៃទេ ឬឲ្យឃ្លាតពីខ្លួនឡើយ ព្រោះថា ទ្រព្យទាំង ៤នេះសំខាន់សម្រាប់យើងគ្រប់គ្នា សូម្បីតែត្រកូលញាតិក៏មិនត្រូវឲ្យដែរ គឺគោឈ្មោល យាន និងមេគោមិននិយាយទេ តែសូមពន្យល់នៅត្រង់ចំណុចទី៤ គឺភរិយាៗ  កាលណាប់បណ្តោយឲ្យទៅនៅក្នុងត្រកូលខាងញាតិ គឺអាចក្បត់ចិត្តប្តីបាន ព្រោះសំអាងថាញាតិ គឺជាញាតិរបស់អញ ដូច្នោះហើយ បើបុរសណាបានអាន និងមើលអត្ថបទនេះហើយ សូមកុំបណ្តោយតាមចិត្តប្រពន្ធខ្លាំងពេក ការពិតទៅ យើង ស្រលាញ់ប្រពន្ធមិនមែនប្រពន្ធ សូមអ្វីចេះតែបាននោះទេ ព្រោះរបស់ដែលយើងគួរឲ្យចាំឲ្យ បើមិនគួរ ឲ្យទេចូរកុំឲ្យអី ហើយក៏សូមស្ត្រីទាំងឡាយ ត្រូវចេះគិតដែរថា កុំអាងតែប្តីស្រលាញ់យើង ចេះតែសូម តាមទង្វើចិត្តរបស់ខ្លួននោះ យើងត្រូវគិតអំពីជីវភាពក្នុងការរស់នៅត្រូវចេះសន្សំសំចៃ ដើម្បីទុកដាក់ តទៅអនាគត ក្រែងមានគ្រោះកាចកើតឡើង យើងមានទ្រព្យការពារដូចជីវិត ខ្មែរយើងឆ្នាំ២០០៨ នេះឃើញម្នាក់ៗ ហូរទឹកភ្នែកដោយសារវិបត្តិសេដ្ឋកិច្ចគឺសេដ្ឋកិច្ចធ្លាក់ចុះ ។​ ព្រោះមិនបានគិតមុនថា  សេដ្ឋកិច្ចនេះវាធ្លាក់ចុះលឿនពេកមានដីលក់ៗមិនចេញ ណាមួយចងការប្រាក់យកមកទិញដីក៏ធ្វើឲ្យ ម្នាក់មានទុក្ខលំបាកដ៏ក្រៃលែងទាំងនេះ ឆ្លុះបញ្ចាំងឲ្យឃើញថា អ្នកមានផ្ទះនៅក៏កើតទុក្ខអ្នកអត់ផ្ទះ ក៏កើតទុក្ខ ព្រោះនៅក្នុងសភាពមិនទៀងដូចគ្នា ។

ដូច្នេះសូមឲ្យខ្មែរយើងចេះអត់ធន់ ត្រូវចេះតស៊ួពុះពារជាមួយនឹងឧបសគ្គ ត្រូវចេះអត់ទ្រាំជា មួយនឹងជីវិត ព្រោះពាក្យថា ជីវិតវាអ៊ីចឹងឯង ជួបសុខជួបទុក្ខ យើងឃើញអ្នកនេសាទក្នុងសមុទ្រពេល ដែលរលកមកម្តងៗ គឺពួកគាត់ទ្រាំាណាស់ ព្រោះគាត់ចង់បានលុយ យ៉ាងណាមិញសរសើរអ្នកនេសាទ គ្រាន់តែចង់និយាយថា ជីវិតយើងគ្រប់ត្រូវតែចេះអត់ទ្រាំ ដូចជាអ្នកនេសាទទើបអាចសម្រេច ជ័យជំនះបាន  ៕

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

2 comments on “ទ្រព្យ ៤យ៉ាងមិនគួរឲ្យដល់អ្នកដទៃ

  1. កូណាសូម​ថ្វាយ​បង្គំ​ព្រះតេជគុណ ! កូណា​បាន​អាន​អត្ថបទ​នៅ​ប្លក​នេះ​ជារឿយ តែ​កូណា​ឆ្ងល់នឹងពាក្យមួយ​ឃ្លា​ខាង​ក្រោមបំផុត សូមជួយចែករំលែកអត្ថបទនេះទៅមិត្ររបស់អ្នកនៅលើ Facebook ផងបាទ! ម៉េច​គ៏​ព្រះ​តេជគុណប្រើពាក្យ បាទ ទៅវិញ ? គួរ​ពុំ​គួរ​សុំទាន​អភ័យទោស !

    • ពរអរគុណច្រើនណាស់ដែលបានប្រាប់អាត្មា ។ សូម្បីអាត្មាមិនបានចាប់អារម្មណ៍ផង ។ អាត្មានឹងកែរាល់ការចេញអត្ថបទផ្សេងៗទៀត ។ ជួនពរសំណាងណ៎ា!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s