អសាធុកម្ម គឺអំពើរបស់អសប្បុរសទាំងឡាយ ជាអំពើឥតផលប្រយោជន៍ដល់ខ្លួន គេងាយធ្វើទេ ឯអំពើណាជាសាធុកម្មរបស់សប្បុរសដែលជាអំពើផ្តល់ផលប្រយោជន៍ដល់ខ្លួន អំពើនោះឯង គេពិបាកធ្វើ ណាស់គឺមិនងាយនឹងធ្វើកើតទេ ។
បទពាក្យ៩
+ កម្មអាក្រក់ តែងទាញឆក់ ចិត្តជនផង
– ឲ្យកន្លង ផុតប្រយោជន៍ របស់ខ្លួន
– គេពុំខ្លាច គេអាចហ៊ាន ធ្វើផ្ទួនៗ
– ទោះបីខ្លួន បានវិនាស ក៏ពុំរាង ។
+ រីកម្មណា ជាសាធុ ល្អប្រពៃ
– មានកម្រៃ អាចនាំខ្លួន ឲ្យចៀសវាង
– ផុតចាកទោស ឥតរឳស ក៏អ្នកនាង
– ខ្លះច្រើនឃ្វាង កម្របាន ធ្វើកម្មនោះ ៕
សម្តេចព្រះសង្ឃរាជ ជួន ណាត
នត្ថិ សន្តិ បរំ សុខំ !
ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !
សូមអនុមោទនាចែករំលែកអត្ថបទនេះទៅដល់មិត្ររបស់អ្នកនៅលើ Facebook ផង!