ស្ត្រីមើលងាយប្តី ដោយហតុ ៨យ៉ាង


ជាក់ស្តែងមនុស្សកើតមក មាននិស្ស័យមិនដូចគ្នាទេ តែបើទោះជាមិនដូចគ្នាយ៉ាងណាក៏ដោយ ក៏ចិត្តមនុស្សស្រីក្បែៗនឹងដូចគ្នាដែរ ។ ទាំងនេះមិនមែនខ្ញុំថាទេ គឺព្រះពុទ្ធជា ទ្រង់សម្តែងនៅក្នុងកុណាជាតក ស្រីដែលមើលងាយប្តីដោយហេតុ ៨យ៉ាង គឺៈ

–      ប្តីទាល់ក្រ
–      ឈឺជាប់ជានិច្ច
–      ប្តីចាស់គ្រាំគ្រា
–      ប្តីអ្នកលេងផឹកសុរា
–      ប្តីល្ងង់ខ្លៅ
–      ប្តីធ្វេសប្រហែស
–      ប្តីខ្ជិលមិនធ្វើការងារ
–      ប្តីមិនចេះញ៉ាំងទ្រព្យសម្បត្តិគ្រប់យ៉ាងឲ្យកើត

ទាំង៨ចំណុចនេះឯង ដែលធ្វើឲ្យស្ត្រីមើលងាយប្តី មិនគោរពប្តី មិនកោតខ្លាចប្តី ។ ជាការពិតណាស់ការសម្តែងទាំង ៨ចំណុចរបស់ព្រះពុទ្ធនេះ គឺត្រូវទៅលើសត្វ លោកទាំងអស់ បើយើងសង្កេតមើលទៅលើសង្គមបច្ចុប្បន្ននេះ គឺគ្រួសារដែលពូកែ ឈ្លោះគ្នាដោសារបុរសខ្វះគុណធម៌ ៨ចំណុចនេះឯង តែទោះជាយ៉ាងណាក៏ដោយ សូមគូគ្រងដែលបានរៀបការធ្វើយ៉ាងម៉េចត្រូវចេះស្រលាញ់គ្នា និងចេះឲ្យតម្លៃ ដល់គ្នាទៅវិញទៅមកកុំអាងប្តីក្រ ហើយខ្លួននាងជាស្រ្តីមើលងាយប្តីឲ្យសោះ ព្រោះភាពក្រ គឺ ជាគ្រូបង្វឹកមួយដ៏សក្តិសិទ្ធិ អាចធ្វើឲ្យបុរសនោះឯង ចេះអត់ធន់ ក្នុងការងារ និងចេះតស៊ូនៅជាមួយ យើងបាន ។ ម៉្យាងទៀត បើយើងសម្លឹងឃើញ បុរសដែលគេមានទ្រព្យ ពិតមែនហើយយើងមិនអាច មើលងាយគេ តែគេអាច មើលងាយយើងបាន ដូច្នេះអ្នកមានទ្រព្យក៏ដោយ អ្នកក្រទ្រព្យក៏ដោយ ឲ្យតែគេមាន គំនិតចេះរកស៊ី និងជីវិតរបស់គេមានភាបថ្លៃថ្នូរនោះ គឺជាគូអនាគតដ៏ល្អសម្រាប់ យើងរាល់គ្នា។ យើងបានកើតមកជាមនុស្សត្រូវធ្ងន់ក្នុងគុណធម៌ គុណធម៌ជាជំហ៊ាន ទី១ របស់មនុស្សដែល មនុស្សគ្រប់រូបត្រូវការ តែសូមកុំភ្លេចថា គុណធម៌មិនរត់មក រកយើងនោះទេ ដូច្នេះហើយ សូមយើងទាំងអស់គ្នា យកចិត្តទុកដាក់ក្នុងអំពើល្អ គ្រប់យ៉ាង យើងសម្លឹងមើលមនុស្សមិនមែនមើលសម្បកកាយនោះទេ ត្រូវមើលឲ្យ ជ្រៅដល់ផ្លូវក្នុងចិត្ត ព្រោះមនុស្សយើងម្នាក់ៗ គឺសំខាន់នៅលើចិត្តមានចិត្ត ជាធំជាប្រធាន យើងសាកគិតថា បើមនុស្សពីរនាក់មានចិត្តត្រូវគ្នាហើយ សូម្បីតែរស់នៅក្នុងខ្ទមស្បូវ ក៏បានសេចក្តីសុខដែរ ។ តែបើមានចិត្តមិនត្រូវគ្នាទេ សូម្បីរស់នៅលើវីឡាស្កឹមស្កៃយ៉ាងណាក៏ដោយ ក៏មិនបានសេចក្តីសុខដែរ មនុស្សប្រុសដែលលេខមួយសម្រាប់មនុស្សស្រីនោះ គឺបុរសដែលមានសីល៥ ឬសីស៨ បុរសដែលមានសីល គឺមានសេចក្តីសុខគ្រប់គ្រាន់សម្រាប់ប្រគល់ឲ្យភរិយា រីឯខ្លួន នាងជាស្រ្តីក៏គប្បីដឹងដែរកុំឲ្យចោទថា អ្នកដែលមានសីលគឺសុទ្ធតែ(សីលអំប៊ី) ការចោទយ៉ាងនេះ គឺខុសហើយ យើងត្រូវដឹងថា បុរសដែលអត់សីល គឺច្រើនតែប្រព្រឹត្តផ្តេសផ្តាស់ក្នុងកាមគុណ គឺស្រីស្រាល្បែង ស្វាមីដែលប្រព្រឹត្តបែបនេះហើយ ដែលធ្វើឲ្យស្ត្រីមួយចំនួនមានការឈឺចុកចាប់រកពេលស្បើយគ្មាន តែទោះជាយ៉ាងណាខ្ញុំសូមផ្តាំថា មុននឹងជ្រើសរើសអ្វីមួយត្រូវតែគិតមុខគិតក្រោយឲ្យច្បាស់សិន ទើបសម្រេចចិត្តធ្វើឬយក បើយើងមិនគិតឲ្យច្បាស់លាស់នោះទេ យើងនឹងស្តាយក្រោយ ។ មានស្ត្រីច្រើនណាស់ដែលស្តាយក្រោយ ព្រោះយកប្តីខុស ដែលជាកត្តានាំឲ្យលំបាកខ្លួនស្ទើរតែរាល់ថ្ងៃ តាមពិតទៅចិត្តមនុស្សស្រីដែលនៅវ័យក្មេង តែងតែគិតថា ចង់បានប្តីមួយដែលមានការងារធ្វើត្រឹមត្រូវមានចំណេះដឹងដែលសង្គមគេទទួលស្គាល់ និងជាអ្នកមានទ្រព្យសម្បត្តិ ទោះបីបុរសនោះផឹកស្រា លេងស្រី លេងល្បែង ក៏មិនថាអីដែរ ការគិតបែបនេះគឺខុសហើយ ខុសគ្មានថ្ងៃត្រឡប់វិញបានឡើយ ព្រោះចំណុចរូបមន្តរបស់សេចក្តីសុខ និងសុភមង្គល គឺនៅលើគុណធម៌ទាំងសងខាង គឺស្វាមីភរិយា មានគុណធម៌ដូចគ្នា ចេះគោរពដឹងគុណឪពុកម្តាយដូចគ្នា ចេះធ្វើទាន រៀនស្តាប់ធម៌ រៀនធ្វើល្អឲ្យបានរឿយៗ ជាប្រចាំនោះជីវិតនឹងបានសេចក្តីសុខ ៕

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s