តួនាទីកូនប្រសារ១០យ៉ាង



០១-កុំនាំភ្លើងក្នុង ចេញទៅក្រៅផ្ទះ

កុំនិយាយដើមប្តី និយាយពីម៉ែក្មេក ឪក្មេក បើកកកាយហែកកេរ្តិ៍ឲ្យគេដឹង គេឮ ក្រែងពាក្យនោះមិនស្ងប់ស្ងាត់ ឮដល់ត្រចៀកគាត់នាំឲ្យកើតរឿងអាក្រក់ អាក់អន់ចិត្តនឹងគ្នា ។

០២-កុំនាំរឿងក្រៅ ចូលទៅក្នុងផ្ទះ
ពេលឮគេនិយាយ ចចេចចចូចពីប្តី ឬម៉ែឪក្មេក ឬក្រុមគ្រូសារយើង កុំសូវប៉ិនយកត្រចៀកស្តាប់ កុំធ្វើជាអ្នកនាំសារ ពីនេះទៅ ប្រាប់អ្នកនោះ ចាក់គាត់ឲ្យលោត ឲ្យឆេះឡើយ ជូនកាល គេស្អប់យើង គេចង់បំបែកបំបាក់យើងក៏ថាបាន ។

០៣-ឲ្យដល់អ្នកដែលគួរឲ្យ
បើគេខ្ចីហើយសងវិញ យើងគួរឲ្យខ្ចី មិនត្រូវចិត្តអាក្រក់ពេកទេ ងាយស្រួលដល់ពេលយើងខ្វះខាត យើងអាចខ្ចីគេវិញ ។

០៤-មិនឲ្យដល់អ្នកមិនគួរឲ្យ
អ្នកខ្ចីបំបាត់ ស៊ីដាច់ កុំឲ្យខ្ចី មិនឈ្មោះថា ចិត្តអាក្រក់ទេ តែមានន័យថាយើងចេះការពារទ្រព្យ ។

០៥-ឲ្យដល់អ្នកមិនគួរឲ្យ
សាច់ញាតិ អ្នកជិតខាង មិត្តភ្តិណា ដែលក្រីក្រលំបាកតោកយាក មករកខ្ចីបុលយើង បើមានលទ្ធភាព ឲ្យគាត់យកតែម្តង ទៅ កុំចង់បានពីគាត់វិញអីព្រោះគ្នាក្រ ។

០៦-ចេះអង្គុយ
អង្គុយដឹងទាបខ្ពស់ មើលម៉ែ មើលឪ មើលប្តី ឃើញគាត់មកត្រូវចេះក្រោកទទួល រៀបចំកន្លែងជូនគាត់ ឲ្យបានសមរម្យ មិនត្រូវធ្វើឫកដូចជំទាវ ចង់ឲ្យគាត់មកបម្រើយើងវិញនោះទេ ។

០៧-ចេះបរិភោគ
កុំបរិភោគមុនប្តី បើនៅជាមួយម៉ែឪរៀបចំទុកជូនគាត់ឲ្យហើយ ម្យ៉ាងទៀត កាដាំស្ល ត្រូវតម្រូវចិត្តពួកគាត់ជាង កុំយកតែ ឆ្ងាញ់តែម្នាក់ឯងមិនល្អទេ ។

០៨-ចេះដេក
មុនដេកត្រូវរៀបចំទុករបស់របរ ឲ្យមានរបៀបរៀបរយសិន កុំចូលដេកមុនម៉ែឪ មុនប្តី ហើយពេលក្រោកឡើងរវាសរវៃ ប្រញាប់ប្រញាល់ កុំដេកទ្រមក់ឲ្យប្តីដាស់ ។

០៩-ចេះបម្រើភ្លើង
ភ្លើងបើយើងមិនចេះប្រើឆេះផ្ទះខាននៅ បើចេះប្រើអាចដាំបាយបានស៊ី ភ្លើងនោះបានដល់អ្វីដែល់ខ្លួនយើងត្រូវផ្គាប់ចិត្តប្តី ដឹងទុក្ខធុរៈប្តី យកចិត្តទុកដាក់កុំព្រងើយកន្តើយនឹងប្តី ។

១០-នមស្សការទេវតាក្នុងផ្ទះ
ឪពុកម្តាយក្មេកឈ្មោះថា ទេវតា ដែលខ្លួនត្រូវគោរព កោតខ្លាចបូជាដោយសមរម្យ មិនត្រូវប្រហើន កោងកាចដាក់ទេវតា គឺឪពុកម្តាយក្មេករបស់ខ្លួនឡើយ ។

តួនាទីទាំង១០ខាងលើនេះ គឺជាឳវាទរបស់ ធនញ្ជ័យសេដ្ឋី ឲ្យដល់នាង វិសាខា មុននឹងឲ្យនាង ចេញទៅរស់ នៅខាងផ្ទះឪពុកម្តាយក្មេក ។

បើកូនស្រីគោរពប្រតិបត្តិបានល្អដូចនាងវិសាខានោះ ក្នុងក្រុមគ្រូសារនឹងមានសុភមង្គលគ្រប់ពេលមិន ខានឡើយ ៕

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s