ស្រីគ្រប់លក្ខណ៍មានលក្ខណៈ៣០យ៉ាង០១-មិនចេះអេចអួចនិយាយដើមគេ ។
០២-ចេះគួរសមក្រោកទទួលមាតាបិតានិងស្វាមី ។
០៣-ចេះដឹងគុណតបគុណមាតាបិតាញាតិសន្តានទាំងពីរខាង ។
០៤-មិនចេះដេកថ្ងៃ ។
០៥-មិនភ្លីភ្លើភ្លេចមុខភ្លេចក្រោយ ។
០៦-ចេះថែទាំរបស់ទ្រព្យ ។
០៧-មិនផិតក្បត់ប្តី ។
០៨-មិនចេះប្រច័ណ្ឌស្វាមី ។
០៩-គ្មានកលមាយា ។
១០-មិនរំសាយសក់ឲ្យគេឃើញ ។
១១-មានចិត្តអត់ធន់ធ្ងន់ធ្ងរ ។
១២-មានជើងស្រាលមិនដើរតន្រ្តំក្តុងក្តាំង ។
១៣-មិនឈរឬអង្គុយសំញែងកាយឲ្យគេឃើញ ។
១៤-មិនដើរញ៉ិកញ៉ក់កាច់រាង ។
១៥-ចេះសង្រួមភ្នែកមិនក្រឡេករឡេមរឡាម ។
១៦-មានដំណើរល្អ មិនក្រលែងកាយចំទយគូទ ។
១៧-មិនបង់បោយញាក់ស្មា គ្រលែងដើមដៃ ។
១៨-មានសំលេងតិចច្បាស់លាស់ មិននិយាយឡូឡា ។
១៩-មិនចេះឡេះឡោះលេងសើច ។
២០-មិននិយាយផ្តោះផ្តងចំពោះបុរសនិងស្រ្តី ។
២១-មិនទំរន់ ធ្វើការណាធ្វើទាល់តែហើយការនោះ ។
២២-ទៅទីណាឆាប់ត្រឡប់វិញ មិនញៀនអង្គុយផ្ទះគេ ។
២៣-ចេះទុកដាក់ឥវ៉ាន់ក្នុងពេលគួរទុកដាក់ ។
២៤-ចេះរៀបចំផ្ទះសំបែង ។
២៥-ខ្លាចចិត្តស្វាមី មាតាបិតា ហើយគោរពតាមឳវាទ ។
២៦-បរិភោគចំណីអាហារ ក្រោយស្វាមី និងមាតាបិតា ។
២៧-ឈប់បរិភោគមុនស្វាមី និងមាតាបិតា ។
២៨-ដេកលក់ក្រោយស្វាមី ។
២៩-ភ្ញាក់មុនស្វាមី ។
៣០-មានមេត្តាករុណាចំពោះបុណ្យទាន ។

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s