>>>ពេលកូនចូលចាប់បដិសន្ធិ



>>>តាំងពីពេលដែលកូនចូលចាប់បដិសន្ធិ ក្នុងផ្ទៃនៃព្រះមាតាៗលោកមានការប្រែប្រួល ចិន្តារម្មណ៍ និងឥរិយាបថទាំងបួនខុសប្លែកពីពេលនៅក្រមុំ ។ ពេលនោះលោកដឹងច្បាស់ថា លោកមានកូនហើយគឺពេលនេះឯង ដែលមាតាមានទុព្វលភាពមិនដូចប្រក្រតីពោល គឺចេះតែរសេះ រសោះអស់កម្លាំងល្ហិតល្ហៃវិលមុខ ក្អួតចង្អោរ មិនធម្មតាបន្តិចចង់ហូបនេះ បន្តិចចង់ហូបនោះ ដែលយើងធ្លាប់និយាយថាៈ ចាញ់កូន ឬចាញ់ផ្ទៃ ។ មាតាគឺព្រះព្រហ្មរបស់កូនមែន បើអាហារអ្វីដែល មានរសជាតិមិនល្អ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពកូនដូចជាល្វីងជួរចត់ប្រៃហិរពេក ទោះគាត់ចង់ ហូបប៉ុណ្ណាក៏គាត់ស៊ូទ្រាំពុំហូបដែរព្រោះអាណិតកូនក្នុងផ្ទៃពីមុនធ្លាប់ដើរលឿន ធ្លាប់រត់លឿន ឥឡូវ គាត់បន្ថយមកជាដើរយឺត និងថ្នមៗវិញ វត្ថុអ្វីដែលគាត់ធ្លាប់ធ្វើការធ្ងន់ ទូលធ្ងន់ គាត់ឈប់ធ្វើដូចមុន ហើយ អង្គុយក៏ថ្នម ព្រោះចង់ឲ្យកូនរបស់គាត់រស់រានមានជីវិតមានសុខភាពល្អ មិនតែប៉ុណ្ណោះគាត់ រកគ្រូពេទ្យ ដែលចេះដឹង មានថ្នាំល្អៗឲ្យជួយចាក់ និងបានហូបថ្នាំ ដើម្បីរក្សាគភ៌ក្នុងផ្ទៃម៉ែ ទោះបីថ្នាំនេះមានរសជាតិពុំឆ្ងាញ់ពិសាក៏ដោយ ក៏លោកខំប្រឹងធ្មេចភ្នែកហូប ស៊ូទ្រាំនឹងមុខម្ជុលដ៏ស្រួចឲ្យពេទ្យចាក់ដោយសាព្រោះតែស្រលាញ់កូន ម៉ែចង់ឲ្យកូនម៉ែជួបពន្លឺព្រះអាទិត្យ ពីដើមធ្លាប់មានពេលខ្លះបានដើរកំសាន្តសប្បាយ ទស្សនាសិល្បផ្សេងៗតាមវត្តអារាមនានានោះ ពេលនេះមាតាបំភ្លេចចោល អស់រលីង ព្រោះតែកូនមកចាប់បដិសន្ធិក្នុងផ្ទៃមាតាប្រាកដជានាំមកនូវសេចក្តីទុក្ខព្រួយ និងគ្រោះភ័យគ្រប់យ៉ាងទាំងអស់ មកឲ្យមាតាទឹកព្រះទ័យលោកតែងស្រមៃថាឳហ្ន៎! កូនរបស់អាត្មាអញប្រុស ឬស្រី អាក្រក់ ឬល្អ សឬខ្មៅ កាចឬស្លូត មានបញ្ញាឬឥតបញ្ញា មានវាសនាឬឥតវាសនា បើកូនលោក កើតមកបានស្អាតដើរតាមគន្លងមានបញ្ញា មានវាសនាខ្ពស់ តើមាតាលោកសប្បាយចិត្តប៉ុណ្ណាទៅហ្ន៎! ការស្រមើស្រមៃមនចេះចប់ បណ្តាលឲ្យគាត់ធ្វើកិច្ចវត្តរៀងរាល់ល្ងាច គឺអុចធូបបួងសួងសុំវត្ថុសក្តិសិទ្ធិក្នុងលោកឲ្យជួយថែរក្សាកូនគាត់ឲ្យរស់រានមានជីវិត ជាទំពាំងស្នងឫស្សីជាពលរដ្ឋដ៏ល្អក្នុងសង្គម ៕

ថ្ងៃចាប់បដិសន្ធិ

+ម៉ែបានសុបិន                         ឃើញឆោមមាសឆ្អិន
-បដិសន្ធិក្នុងផ្ទៃ                         ព្រឹកព្រាងភ្លឺស្វាង
-ម៉ែអរហឬទ័យ                         រំភើបពេកក្រៃ
នៅក្នុងជីវិត ។

+ម៉ែអរខ្លាំងពេក                        ក្រោកពីដំណេក
-ប្រាប់ញាតិឆ្ងាយជិត                 ប្រាប់ឪពុកកូន
-គូក្បួនជីវិត                              ឲ្យដឹងភេទពិត
កាលពីរាត្រី ។

+មិនយូរប៉ុន្មាន                         ពោះម៉ែស្រាប់បាន
-ប្រែខុសប្រក្រតី                       ម៉ែក្អួតចង្អោរ
-ព្រោះម៉ែមានផ្ទៃ                       ខែមួយពីរបី
ផ្ទៃម៉ែឡើងធំ ។

+ម៉ែសែនអរក្រៃ                       ជាក្តីស្រមៃ
-ចង់បានមាសម៉ុម                     ចង់ឃើញកូនថ្លៃ
-ប្រឹមប្រិយសុខុម                      រស់ក្នុងទ្រនំ
វង្សត្រកូលគ្រួសារ ៕

សូមដោនលូតហ្វាលៈ ពេលកូនចូលចាប់បដិសន្ធិ

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s