>>>រឿង មដ្ឋកុណ្ឌលី



>>>ព្រះបរមសាស្ត្រាទ្រង់ប្រារព្ធចំពោះមដ្ឋកុណ្ឌលី ជាកូនរបស់តាព្រាហ្មណ៍កំណាញ់ម្នាក់ នៅក្នុងក្រុងសាវត្ថី ។ ព្រោះព្រាហ្មណ៍ជាបិតាជាមនុស្សកំណាញ់ស្វិតស្វាញ ទើបគាត់ធ្វើទំហ៊ូដោយខ្លួនេឯង ឲ្យកូនប្រុសពាក់ ។ នៅពេលដែលមដ្ឋកុណ្ឌលីឈឺជាទម្ងន់ ព្រាហ្មណ៍ជាបិតាមិនបានទៅរកគ្រូពេទ្យ ឲ្យមកព្យាបាលជម្ងឺកូនគាត់ទេ ព្រោះគាត់ខ្លាចអស់នូវទ្រព្យសម្បត្តិរបស់ខ្លួន ។ ពេលដែលកូនឈឺជិត នឹងស្លាប់នោះ ព្រហ្មណ៍បានលើកមដ្ឋកុណ្ឌលីជាកូនយកមកឲ្យដេកអស់សេចក្តីសង្ឃឹមតែម្នាក់ឯង នៅរបៀងផ្ទះខាងក្រៅ ។​

>>>សម័យនោះ ព្រះសាស្ត្រាទ្រង់់បានបញ្ចេញព្រះរស្មីទៅដើម្បីឲ្យមដ្ឋកុណ្ឌលីបានឃើញ ។ មដ្ឋកុណ្ឌលីឃើញព្រះរស្មីរបស់ព្រះអង្គហើយក៏កើតសេចក្តីជ្រះថ្លាយ៉ាងខ្លាំងក្នុងមួយរំពេចនោះ ស្រេចហើយក៏ធ្វើមរណកាលទៅ នៅពេលនោះឯង ហើយបានទៅកើតក្នុងឋានតាវតឹង្សទេវលោក ក្រឡេក មើលឃើញឪពុករបស់ខ្លួនកំពុងតែស្រែកយំ បោកខ្លួនសោកសៅយ៉ាងខ្លាំង ទើមចុះពីឋានទេវលោក ដើម្បីមកជួយអនុគ្រោះឪពុករបស់ខ្លួនឲ្យបានរួចផុតពីសេចក្តីទុក្ខសោកនោះ ហើយធ្វើឲ្យគាត់លះបង់ នូវសេចក្តីកំណាញ់ចេញផុតពីខន្ធសន្តាន ឲ្យគាត់មានចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនាហើយក៏ត្រឡប់ ទៅឋានទេវលោកវិញ ។

>>>លុះព្រឹកឡើង ព្រាហ្មណ៍ជាឪពុកបានទៅអារាធនានិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធានទទួលភត្តាហារ នៅផ្ទះរបស់ខ្លួន ហើយបានក្រាបទួលសួរអំពីការដែលកូនរបស់ខ្លួន គឺមដ្ឋកុណ្ឌលីធ្វើចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធជាម្ចាស់តែម្យ៉ាងប៉ុណ្ណោះ មិនបានធ្វើកុសលអ្វីដទៃក្រៅអំពីនេះសោះ តែអាច ទៅកើតក្នុងឋានទេវលោកបាន ។


មនោបុព្វង្គមា ធម្មា មនោសេដ្ឋា
មនោមយា មនសា ចេ បសន្នេន ភាសិតិ
វា ករោតិ វា តតោ នំ សុខមន្វេតិ ឆាយាវ អនុបាយិនី ។

>>>ធម៌ទាំងឡាយមានចិត្តប្រធាន មានចិត្តប្រសើរបំផុត សម្រេចមកពីចិត្ត បើបុគ្គលមានចិត្តជ្រះថ្លាហើយ ទោះបីនិយាយក្តី ធ្វើក្តី (ក៏ល្អទាំងអស់) ព្រោះចិត្តជ្រះថ្លានោះឯង សេចក្តីសុខរមែងតាម ជាប់បុគ្គលនោះ ដូចជា្រសមោលដែលអន្ទោលតាមប្រាណយ៉ាងដូច្នោះឯង ។

សូមដោនលូតហ្វាលៈ រឿងមដ្ឋកុណ្ឌលី

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s