>>>ស្ត្រីនៅក្នុងព្រះត្រៃបិដក

ស្ត្រីប្រកបដោយធម៌ ៤ប្រការ ឈ្មោះថាប្រតិបត្តិដើម្បីឈ្នះនូវលោកនេះ ជាស្ត្រីគឺៈ

១-ចេះចាត់ចែងការងារដោយប្រពៃ
២-ចេះសង្គ្រោះពួកជនជាបរិស័ទ
៣-ចេះប្រព្រឹត្តនូវអំពើជាទីគាប់ចិត្តនៃស្វាមី
៤-ចេះថែទាំទ្រព្យសម្បត្តិដែលស្វាមីរកបានមក

>>>ស្ត្រីក្នុងលោកនេះ ការងារទាំងឡាយណាជាបន្ទុករបស់ស្វាមី ស្ត្រីនោះឯងជាស្ត្រីចេះចាត់ចែងការងារ ដោយប្រពៃ ។ ជាការពិតណាស់ ស្ត្រីគឺជាឆ្អឹងខ្នងនៃប្រទេសជាតិ ផងដែរ មនុស្សស្រីត្រូវចេះគ្រប់នូវអ្វីៗ ដែលស្វាមីបានចេះ ដើម្បីឲ្យមានសមភាពស្មើគ្នា ព្រោះការរស់នៅជាមួយគ្នាបើភរិយាមិនឆ្លាត មិនមានប្រាជ្ញាស្មារតី ទេនោះ ក៏ធ្វើឲ្យការរស់នៅមិនសូវចុះសម្រុងគ្នាឡើយ ។ ពាក្យចាស់ៗតែងនិយាយថា ខ្លួននាងជាស្ត្រីទៅរៀន អីច្រើនពេក ព្រោះស្ត្រីគឺបង្វិលចង្ក្រានមិនជុំផងហ្នឹង តែតាមការពិត មិនដូច្នោះទេ ស្ត្រីក៏មានសិទ្ធគ្រប់គ្រាន់ក្នុង ការរៀនសូត្រដែរ ព្រះពុទ្ធជាម្ចាស់សម្តែងថាៈ

>>>ចំណុចទី ១-ស្ត្រីត្រូវចេះចាត់ចែងការងារស្វាមីគឺចង់និយាយថា ត្រូវមានចំណេះដឹងហ្នឹងហើយ បើមិនមានចំណេះដឹងទេ តើនឹងជួយការងារស្វាមីបានយ៉ាងម៉េចទៅ? រាល់ចំណេះ គឺជាកំណប់ទ្រព្យមួយជាប់តាមខ្លួនយើងជានិច្ច សូមផ្តាំទៅស្ត្រីទាំងឡាយថា កុំប្រមាទឲ្យសោះ កុំអាងថា ខ្លួនអញជាស្ត្រីដល់ពេលមានប្តីជាអ្នករកចិញ្ចឹមអញ ដូច្នេះមិនបាច់ទៅរៀនសូត្រនាំតែលំបាកធ្វើអ្វី ការគិតយ៉ាងនេះខុសហើយ ព្រោះជីវិតមនុស្សយើងម្នាក់ៗ មិនទៀងទេ មានពាក្យមួយថា មានតែខ្លួន ទើបជាទីពឹងរបស់ខ្លួនពិតប្រាកដ ពេលដែលបានគ្នាជាស្វាមីភរិយា តើយើងគិតថាគូក្រងនោះឯង ជាគូក្រងមួយរយឆ្នាំដែរទេ ជាការពិតទៅអ្វីៗដែលនឹងកើតក្នុងអនាគត គឺយើងមិនដឹងទាល់តែសោះ នឹងថារៀបការហើយបែកបាក់ក្នុងពេល ណាមួយក៏មិនដឹង ដូច្នេះហើយត្រូវកុំប្រមាទ ត្រូវឲ្យមានចំណេះដឹងក្នុងខ្លួន នោះទើបមានទីពឹងពិតប្រាកដ ។

>>>ចំណុចទី ២-គឺស្ត្រីទាំងឡាយត្រូវចេះសង្គ្រោះពួកជនជាបរិស័ទ ពាក្យថាពួកបរិស័ទ គឺសំដៅនៅត្រង់ ពួកញាតិខាងស្វាមី យើងជាប្រពន្ធគេយើងមិនមែនស្រលាញ់តែប្តីនោះទេ ត្រូវស្រលាញ់ឪពុកម្តាយប្តីនិងញាតិ របស់ប្តីផង ព្រោះញាតិរបស់ប្តីក៏គេជាអ្នកឲ្យសុខឲ្យទុក្ខយើងដែរ យើងគិតថា បើយើងមិនស្គាល់ញាតិខាងប្តី ពួកញាតិខាងប្តីនោះ គេអាចនិយាយបញ្ចុះបញ្ចូលប្តីយើងថា យើងចិត្តមិនបាន មាយាទមិនកើត កំណាញ់ សូម្បីតែឪពុកម្តាយក្មេកក៏ចិត្តមិនបានជាមួយ កត្តានេះហើយ ដែលធ្វើឲ្យយើងឆាប់បែកបាក់គ្នានោះ ទាំងនេះ គឺមកពីយើងមិនបានដឹងនូវរូបមន្តដ៏ល្អដើម្បីចេញចាកអំពីការឈ្លោះទាស់តែងគ្នា រវាងស្វាមីហើយនិងភរិយា ។

>>>ចំណុចទី ៣-គឺស្ត្រីត្រូវប្រព្រឹត្តអំពើជាទីគាប់ចិត្តរបស់ស្វាមី មានន័យថាស្ត្រីនោះឯង បើអំពើណាដែល ប្តីស្អប់ខ្ពើម ក៏លះនូវអំពើនោះចោលដូចជាស្ត្រីចេះលេងល្បែង ផឹកស្រា ដើរលេងក្នុងខ្លឹបកំសាន្តជាដើម ទាំងអស់នេះគឺមនុស្សប្រុសមិនចង់ឲ្យភរិយាខ្លូនប្រព្រឹត្តទេ ដូច្នេះបើប្តីមិនចង់បានយ៉ាងនេះហើយ ខ្លួននាងជាស្ត្រី ត្រូវតែឈប់ប្រព្រឹត្តកុំអាងតែខ្លួខ្ញុំជាស្រីមានសិទ្ធច្រើនណាស់ដូច្នេះ ប្តីត្រូវធ្វើតាមខ្ញុំជាប្រពន្ធ ខ្ញុំចងទៅណាស្រេចតែខ្ញុំ ចង់ផឹកស្រា លេងល្បែងសេ្រចតែខ្ញុំ បើគិតយ៉ាងនេះធ្វើយ៉ាងនេះគឺខុសហើយ មិនអាចកសាង សេចក្តីសុខបានឡើយ ។

>>>ចំណុចទី ៤-ស្ត្រីត្រូវចេះថែទាំទ្រព្យសម្បត្តិ ដែលស្វាមីរកបានមក ត្រូវចេះទុកដាក់ឲ្យល្អឲ្យមានរបៀប រៀបរយគឺថា បើយើងធ្វេសប្រហែសគឺអាចបាត់ទ្រព្យរបស់ដែលប្តីខំរកបាន ហើយអាចធ្វើឲ្យមានការថ្នាំងថ្នាក់រវាងស្វាមីថែមទៀត ។ យើងដឹងហើយថា ស្វាមីស្រលាញ់ភរិយាគឺនៅត្រង់ភរិយាចេះទុកដាក់ហ្នឹងឯង គឺសំដៅទៅលើភរិយាឆ្លាតមានរបៀបវិន័យល្អ ក្នុងកាលណាស្ត្រីទាំងឡាយបានអានអត្ថបទនេះហើយ ក៏សូមឲ្យយកពាក្យអប់រំទាំងនេះទៅអនុវត្តដើម្បីបានទទួលអំណោយផលល្អៗពីសំណាក់ព្រះពុទ្ធសាសនា ព្រោះថាពាក្យអប់រំ គឺទុកដូចជាត្រីវិស័យសម្រាប់ចង្អុលផ្លូវល្អៗឲ្យទាំងអស់គ្នាបានដើរ ជាពិសេសនោះគឺស្ត្រីទាំងឡាយ បើយើងសម្លឹងមើលទៅស្ត្រីនៅក្នុងសង្គមបច្ចុប្បន្ននេះកំពុងតែមានមុខមាត់សម្បើមណាស់ គឺអាចនិយាយថា ស្ត្រី(ជាមាតានៃពិភពលោក) តែក៏យើងគួរដឹងដែរថា ជីវិតមនុស្សយើងម្នាក់ៗគឺត្រូវពឹងផ្អែកគ្នាទៅវិញទៅមកមិនអាចជៀសបាន ដូច្នេះសូម្បីស្ត្រីទាំងឡាយដែលបញ្ចេញមុខមាត់ក្នុងសង្គមនេះ ប្រកបដោយគុណធម៌ផង ការព្យាយាម ការឆ្លាត និងគុណធម៌គឺជាដៃគូជាមួយគ្នាដ៏សំខាន់សម្រាប់ឈានទៅរកជ័យជំនះ ដែលខ្លួនត្រូវ ការប្រាថ្នាចង់បាន គឺសុភមង្គលសាមគ្គីភាព និងសេចក្តីសុខ ៕

បិដកភាគ ៤៨ ទំព័រ ២២៥

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s