បទពាក្យ៧
+ស្រាស្រា!ស្រាស្រា…ស្រីស្រី!ស្រី… ស្រាស្រីស្រស់ខ្ចីស្រោចដុល្លា
-បារីហុយផ្សែងសែនតណ្ហា ឆ្កួតនឹងកែវស្រាថាសប្បាយ ។
+ច្រៀងលេងតាមភ្លេងដាស់កាមា ជល់កែវហ៊ឺហាសើចក្អាកក្អាយ
-លុយលានឡានលូនលេងឡូយឆាយ លើកដៃបាយ!បាយ!សុជីវធម៌ ។
+ជប់លៀងជីវិតឋិតក្នុងបា មានទេពធីតាចាំកំដរ
-ជប់លៀងជីវិតនិងគុណធម៌ មានរឿងវណ្ឌ័កចាំស្វាគមន៍ ។
+ស៊ីទៅ!ផឹកទៅ!ប្រឹងទៅនាង ហើយជូតមាត់លាងឲ្យស្អាតសម
-កុំគិតដល់រឿងយើងគេខ្ញុំ នៅផ្ទះកូនយំកុំគិតគ្នា ៕
សៀវភៅកំណាព្យក្រោមពន្លឺច័ន្ទ
នត្ថិ សន្តិ បរំ សុខំ !
ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !
សូមអនុមោទនាចែករំលែកអត្ថបទនេះទៅដល់មិត្ររបស់អ្នកនៅលើ Facebook ផង!