>>>អតីត និងបច្ចុប្បន្ន

បទពាក្យ៨

+នឹកឃើញស្រុកខ្មែរប្រែបានច្រើនយ៉ាង           ខ្មែរមានភស្តុតាងអក្សរជាតិសាសន៍
-ជាតិខ្មែរជាជាតិដ៏សែនចំណាស់                       ខ្មែរខ្ញុំល្អណាស់ខ្មែរក្រុងសៀមរាម ។

+ឈ្មោះខ្មែរប្រែថាកម្ពុខេមរា                             ជាអ្នកស្នេហានិងជាតិសាសន៍ឯង
-ខំប្រឹងប្រយុទ្ធដោយមិនខ្លាចក្រែង                    ជាតិសាសន៍ខ្មែរឯងជាជាតិអ្នកជា ។

+ឈាមខ្មែរមិនដែលរំលោភឈ្លានពាន             មិនដែលចង់មានដោយធ្វើបាបកម្ម
-ព្រោះខ្មែរគោរពតាមពាក្យបណ្តាំ                      ព្រះពុទ្ធបានផ្តាំថាកុំធ្វើបាប ។

+ទឹកដីភ្លើងខ្យល់អ្នកណាបង្កើត                         ស្រុកមនុស្សល្ងង់ឆោតចាញ់បោកកិលេស
-វាយគ្នាដណ្តើមរបស់ដូចផេះ                            ផែនដីត្រូវឆេះចំណីអគ្គី ។

+ឈប់ស្លេសរៀបរាប់ក្នុងរឿងដីទឹក                  ខ្ញុំបាទបាននឹកដល់រឿងថ្មីមួយ
-ស្ត្រីទាំងឡាយបើខុសសូមជួយ                         ដើរផ្លូវតែមួយការរួបរួមគ្នា ។

+នឹកឃើញស្ត្រីលើដីអង្គរ                                  ស្ត្រីដ៏ល្អវប្បធម៌រុងរឿង
-ក្នុងការស្លៀកពាក់ក្រហមលាយលឿង             វប្បធម៌រុងរឿងដោយការរក្សា ។

+សម្លឹងមើលទៀតក្នុងក្រុងភ្នំពេញ                    មានទុក្ខម្នោម្នេញព្រោះស្លៀកពាក់ខុស
-ស្លៀកពាក់ខ្លីៗដូចខ្លាចក្តៅស្អុះ                         ស្លៀកពាក់ឡើងប៉ុស្តិ៍សម្តែងខនស៊ើត ។

+ទំនួញកំណាព្យកាព្យជួនអាណិត                     កំណាព្យមានចិត្តអាណិតស្រីៗ
-ធ្វើឲ្យវប្បធម៌ប្រែមុខពីរបី                                 ដោយសារស្រីៗស្លៀកខ្លីហ្នឹងឯង ។

+កំណាព្យហ៊ានថាៗមិនឲ្យខុស                         បើចង់ដាក់ទោសដាក់កំណាព្យទៅ
-ព្រោះឃើញពិតមែនជួយកែតម្រូវ                     កំណាព្យថាត្រូវគួរត្រេកអរផង ៕

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s