>>>ម៉ែ


+ព្រះធម៌មិនស្តាប់ច្បាប់មិនអាន                ចេះចាំនឹងមានមកពីណា
-ខ្លួនឯងមិនស្វែងជោគវាសនា                   សង្ឃឹមទេវតាគេអាណិត ។

+មានៈជើងឯកប៉ែកខាងរឹង                      ​​  ល្ងង់ម្លឹងគង់មិនព្រមញ៉មអ្នកណា
-មានៈនេះមានដរាបណា                             ប្រយោជន៍ខ្លឹមសារត្រូវអន្តរាយ ។

+ខានឃើញមុខម៉ែមានទៅទាស់អី             កុំតែបាត់មុខប្តីឬឪអាង៉ា
-ខានឃើញមុខឪគ្មានបញ្ហា                        កុំតែបាត់ភក្ត្រាម៉ែអាទូច ។

+គំនិតបែបនឹងច្បាប់លោកថា                   ចូលក្បួនបរាគេចមិនរួច
-តែមិនរហ័សច្បាស់ជាធ្ងួច                          ត្រូវចេះកំហួចវាផ្តន្ទា ។

ស្រណោះម្តាយថ្ងូរម៉ែស្រែក

+គួរអាសូរចិត្តអាណិតម៉ែ                         អស់៩ខែម៉ែពរផ្ទៃ
-ស៊ូទ្រាំចាញ់គភ៌ញ័រល្ហិតល្ហៃ                      អាស្រ័យបុត្រភ្ញាផ្ញើជីវិត ។

+ម្លឹងហើយម៉ែនៅនឹកស្រលាញ់                  លំបាកម្តេចមិញឥតបើគិត
-ទន្ទឹងឲ្យតែខែមកជិត                          ចិត្តពិតចង់ឃើញបុត្រពិសី ។

+ពេលឆ្លងទន្លេម៉ែឈឺណាស់                    ឈឺក្រៃឈឺក្រាសហួសឧបមេយ្យ
-ស្ទើរផុតជីវិតចាកលោកកិយ                    វិស័យមច្ចុរាជមករង់ចាំ ។

+បើម៉ែបានឆ្លងផុតវាលធំ                         ម៉ែស្តាប់កូនយំម៉ែចំណាំ
-សំលេងកូនតូចដូចបណ្តាំ                       ផ្សះផ្សាំទ្រូងម៉ែឲ្យល្ហែពិត ។

+ម៉ែចិញ្ចឹមកូនម៉ែថ្នាក់ថ្នម                         បំពេរបីបមលោមប្រណិត
-ឆ្លងកាត់តំណក់នៃលោហិត                     ផ្តិដោយឳរាដ៏ថ្លាស្អាត ។

ស្រណោះព្រលឹងម៉ែអាសូរចិត្តម្តាយ

កាលវ័យទារក

+ម៉ែថ្នមម៉ែបក់                    មិនឲ្យមានឆ្គង                     អង្អែលស្រវា
-ហត្ថាទាំងសង                   ធ្វើជាបង្គង                        ទ្រនំជីវិត ។

ពេលម៉ែមានទុក្ខ

+បណ្តាញស្មាញស្មុគ្រ          ថ្លុកភពងងឹត                     បានយល់ភក្ត្រា
-បុត្រភ្ញាពិសិដ្ឋ                    ម្តាយសប្បាយចិត្ត                ផុតទុក្ខមួយគ្រា ។

រីម៉ូត្រលាមក

+គំរើក្អួតឈ្លក់                    ក្រខ្វក់ម្តេចម្តា                    ម៉ែគ្មានខ្ពើមស្អប់
-ឥតថប់ចិន្តា                      វិស័យដូចផ្កា                      ពិដោរធម្មជាតិ ។

ពេលមានរោគា

+ឈឺថ្កាត់នានា                    ម៉ែមិនចង់ឃ្លាត                   ទ្រូងម្តាយខ្លោចផ្សា
-ឳរាចង្អៀត                       បែបន់អភិវាទ                    ឲ្យតែកូនជា ។

គ្រាកុមារវ័យ

+ចិត្តម្តាយរំពៃ                    ឲ្យកូនសិក្សា                      រៀនលេខអក្ខរៈ
-សិល្បៈវិទ្យា                      រៀបចំវាសនា                     អនាគតរុងរឿង ។

ទោះក្រយ៉ាងណា

+ធ្វើស្រែចំការ                    កាយស្រូវចំបើង                  យកប្រាក់ឲ្យរៀន
-ឲ្យប្រសើរឡើង                  ឲ្យកូនបានថ្កើង                   ស្មើមុខនឹងគេ ។

ពេលវ័យបឋម

+កំលោះក្រមុំ                    ពេញដូចដូងខែ                   ចិត្តម្តាយស្រទន់
-គយគន់គ្នាន់គ្នេរ                ចិត្តគួចលួចស្នេហ៍               សម្ផស្សសោភ័ណ ។

ពេលកូនប្រុសស្រី

+មានប្រពន្ធប្តី                    ចិត្តម្តាយគ្នេរគ្នាន់                ចង់ឲ្យបានសុខ
-ស៊ីចុកគ្រប់គ្រាន់                កុំបីរិះគន់                          ឈ្លោះទាស់ទែងគ្នា ។

កូនសុខសប្បាយ

+ស្រុះស្រួលស្រស់ស្រាយ     ម៉ែសប្បាយចិត្ត                   ត្រង់ម្តាយអត់ឃ្លាន
-ម្តាយគ្មានទាមទារ               ឳសឳអនិច្ចា                      អាសូរម្តាយខ្ញុំ ។

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s