>>>ជីវិតមាតា និងការឆ្លងទន្លេ



ពាក្យថាឆ្លងទន្លេៗភាសានេះពុំមែនចេះតែពិរោះស្តាប់សម្រាប់មាតាគ្រប់រូបដែលពផ្ទៃកូន និងក្រុមគ្រួសារញាតិមិត្តប៉ុន្មានទេ ពិតមែនតែមានការសប្បាយខ្លះព្រោះគាត់ចង់មើលមុខកូនត្បិត បុរាណាចារ្យលោកយកពាក្យថា ការប្រសូត្របុត្រប្រៀបនឹងការឆ្លងទន្លេនោះ ព្រោះអ្នកដែលធ្វើដំណើរ តាមផ្លូវទឹកមានកាណូត ទូកកូប៉ាលតូចធំជាដើមតែងតែជួបប្រទះគ្រោះភ័យដល់អាយុជីវិតជារឿយៗ ដែរដោយករណីប្រធានស័ក្ក ព្រោះផ្លូវទឹកខ្លះប៉ះចំខ្សែទឹកហូរខ្មួលខ្មាញ់ខ្យល់បក់បោកកើតជារលក បែកជាផ្កាត្រែងគួរឲ្យរន្ធត់និងតក់ស្លុតយ៉ាងក្រៃលែងរីការឆ្លងទន្លេក៏ប្រកបដោយគ្រោះភ័យដូច្នោះដែរ ។

ព្រោះមានមាតាខ្លះតែងបានជួបប្រទះគ្រោះមហន្តរាយដល់អាយុជីវិតខ្លះៗដែរ មាតាដែលឆ្លងទន្លេបានស្រួលដោយសុវត្ថិភាព នោះគឺសុទ្ធតែមានវាសនាខ្ពស់ហើយ និងបុណ្យកុសលជួយ ទ្រទ្រង់ដែរមុនពេលឆ្លងទន្លេមួយឬពីរសប្តាហ៍ មាតាតែងស្រាវជ្រាវរកថ្នាំពេទ្យ និងទិញថ្នាំបុរាណ ទិញលេបផឹកឲ្យប្រសូតបុត្របានស្រួលនិងផ្តល់សុខភាពដល់ទារកក្នុងផ្ទៃត្រៀមបំរុងលុយកាក់ទុក ដាក់របស់របរក្នុងផ្ទះឲ្យមានរបៀបរៀបរយល្អ អញ្ជើញមាតាបិតាសាច់សាលោហិតញាតិមិត្តមក ជួយកំដរទាំងនោះក៏ប្រែទឹកមុខក្រៀមក្រំទៅជាសើចក្អាកក្អាយសប្បាយយ៉ាងក្រៃលែង។ អ្នកជិតខាង ដទៃក៏នាំគ្នាមកសួរអបអរសាទរឲ្យពរជ័យខ្លះ ទើបមកដល់ក៏ស្រែកសួរពីដីថាៈម៉េចទៅវ៉ើយ! ប្រុស ឬ ស្រី ។

ពេលនោះយើងពិនិត្យឃើញកម្លាំងពលំមាតាហាក់ ដូចជាហត់ហេវទឹកមុខស្លេកស្លាំងបែក ញើសសើមពេញទាំងប្រាណរបស់លោក ។ ទោះមានសភាពបែបនេះក្តីមាតាក៏ប្រែមានទឹកមុខសប្បាយរីករាយភ្លាមដែរ ។ តែបើនៅជនបទគ្រូពេទ្យចាក់ថ្នាំ៤ឬ៥ម្ជុលរួចឡើងអាំងភ្លើងលើគ្រែ ឬចង្អើ ។

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s