>>>ថ្ងៃម៉ែឆ្លងទន្លេ



+គម្រប់១០ខែម៉ែពរផ្ទៃ                            ស្រាប់តែដល់ថ្ងៃឆ្លងទន្លេ
-ថ្ងៃម៉ែសោកសៅក្រៀមក្រំល្ហែ              បារម្ភមាសស្នេហ៍ថ្លៃឆោមឆាយ ។

+ជាថ្ងៃដែលម៉ែពិបាកបា្រប់                   ខ្លោចផ្សាចុកចាប់ហួសបរិយាយ
-លោហិតម៉ែស្រក់ខ្សោះពីកាយ             ដូងចិត្តម្តាយគិតខ្វាយខ្វល់ ។

+សន្លប់ស្មារតីជាច្រើនសារ                   ឆ្លងសមុទ្រនោះណាសែនអំពល់
-មិនឃើញកោះត្រើយ                           តើអាចឆ្លងដល់់ឬយ៉ាងណា? ។

+ទ្រាំទ្រនឹងក្តីការឈឺផ្សា                       ស្ទើរតែមរណាសូន្យសង្ខារ
-ខ្លួនប្រាណល្ហិតល្ហៃសព្វកាយា              ទម្រាំលុះត្រាឆ្លងចរណៃ ។

+ពេលម៉ែដឹងខ្លួនស្រាប់តែត្រូវ               ខ្លួនម៉ែទៅនៅកន្លែងថ្មី
-កាលដើមធ្លាប់នៅគ្រែទន់ល្ហៃ               ពេលនោះឯងអីខ្លួនមាតា ។

+នៅក្រោមភ្នក់ភ្លើងឆេះសន្ធៅ               ដុតរោលកំដៅកាយា
-ឲ្យរងនូវក្តីចុកឈឺផ្សា                           ច្រើនលើកច្រើនសារណាចរណៃ ។

+ទោះជាយ៉ាងណាម្តាយទ្រាំបាន           ដឹងខ្លួនឃើញត្រាណប្រាណពិសី
-បានរួចចាកទុក្ខពីគ្រោះភ័យ                 ម្តាយស្រស់ហឫទ័យគ្មានអ្វីប្រៀប ។

+សម្លេងង៉ាៗច្បាស់សោតា                   ម៉ែប្រះកាយាស្រវាអោប
-លើកមកបីបមថ្នមក្រសោប                 អោបថើបញញឹមដាក់ថ្លើមថ្លៃ ។

+ជាថ្ងៃម៉ែអរក្នុងជីវិត                             បានឃើញមាសស្និទ្ធដូចស្រម៉ៃ
-សុបិនម៉ែឆុតមិនបំភ្លៃ                           សមក្តីបានបុត្រតវង្សា ៕

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s