>>> រឿង ព្រះតិស្សត្ថេរ>>> ព្រះបរមសាស្ត្រាទ្រង់ប្រារព្ធចំពោះព្រះតិស្សត្ថេរ ព្រះថេរៈអង្គនេះជា ព្រះរាជឳរសរបស់ព្រះបិតុច្ឆានៃព្រះអង្គ លោកបានមកបួសជាភិក្ខុក្នុងព្រះពុទ្ធសាសនា នៅពេលដែលមានវ័យចាស់ជរាភាព ហើយ លោកមិនដែលធ្វើវត្តប្រតិបត្តិ គោរពចំពោះពួកភិក្ខុអាគន្តុកៈ ដែលមានវស្សាចាស់ជាងខ្លួនតាមព្រះធម៌វិន័យឡើយ ។

>>> ព្រះសាស្ត្រាទ្រង់ត្រាស់បង្គាប់ឲ្យព្រះតិស្សៈសុំខមាទោសចំពោះភិក្ខុអាគន្តុកៈទាំងនោះ តែព្រះតិស្សៈចចេសមិនព្រមធ្វើតាមព្រះបញ្ជារបស់ព្រះអង្គសោះ ។ គ្រានោះព្រះសាស្ត្រាទ្រង់ត្រាស់សម្តែង អតីតនិទានរបស់ព្រះតិស្សៈដូចតទៅនេះនៅក្នុងជាតិដែលព្រះតិស្សៈនេះកើតជាតាបសឈ្មោះទេវិល ។ ព្រះពុទ្ធអង្គកើតជាតាបសឈ្មោះនារទៈតាបសទាំងពីរអង្គនេះបានឈ្លោះទាស់ទែងគ្នាយ៉ាងខ្លាំង រហូតដល់់ព្រះរាជាក្រុងពារាណសីស្តេចយាងទៅជួយរម្ងាប់ការវិវាទទាស់ទែងគ្នានោះ ហើយទ្រង់បាន ឲ្យទេវិលតាបសសុំខមាទោសនារទតាបស ។ យ៉ាងដូច្នេះហើយក៏ទេវិលតាបសនៅតែមិនព្រមសុំខមាទោសដល់នារទតាបសទៀតចចេសមិនព្រមស្តាប់ មិនព្រមធ្វើតាម តាំងតែពីជាតិនោះមក រហូតដល់ជាតិបច្ចុប្បន្ននេះ ហើយព្រះអង្គ ត្រាស់នូវព្រះគាថានេះថាៈ

អក្កោច្ឆិ មំ អវធិ មំ អជិនិ មំ អហាសិ មេ យ ច
តំ ឧបនយ្ហន្តិ វេរំ តេសំ ន សម្មតិ ។ អក្កោច្ឆិ មំ អវធិ មំ
អជិនិ មំ អហាសិ មេ យេ ច តំ នូបនយ្ហន្តិ វេរំ តេសូបសម្មតិ ។

>>> ជនទាំងឡាយណាចងសេចក្តីក្រោធខឹងនោះទុកយ៉ាងនេះថា អ្នកនោះបានជេរអញ អ្នកនោះបានវាយអញ អ្នកនោះបានឈ្មះអញ អ្នកនោះបានលួចរបស់អញ ពៀរវេរារបស់ជនទាំងឡាយនោះ នឹងមិនស្ងប់រម្ងាប់ឡើយ ឯជនទាំងឡាយណាមិនចូលទៅចងសេចក្តីក្រោធខឹងនោះទុកយ៉ាងនេះថា អ្នកនោះបានជេរអញ អ្នកនោះបានវាយអញ អ្នកនោះបានឈ្មះអញ អ្នកនោះបានលួចរបស់អញ ពៀរវេរារបស់ជនទាំងឡាយនោះ នឹងស្ងប់រម្ងាប់បាន ៕

ក្នុងអត្ថបទរឿង ចង់និយាយអំពីមនុស្សដែលមិនធ្វើវត្តប្រតិបត្តិចំពោះអ្នកដែលមាននូវវ័យចាស់ជាងខ្លួន ឬ មិនគោរពចំពោះចាស់ព្រឹទ្ធាចារ្យ សូមអានហើយពិចារណាមួយៗអំពីអត្ថន័យសុភាសិត ។​

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s