>>>ប្រវត្តិរបស់ឧកញ៉ា សុត្តន្តប្រីជាឥន្ធ



>>>ឧកញ៉ាសុត្តន្តប្រីជាឥន្ធ កំណើតកើតនៅស្រុកទន្លេធំ ភូមិរកាកោង ខេត្តមុខកំពូល មាតាឈ្មោះ យាយមុំ បិតាឈ្មោះ បញ្ចង់កែ ។ ឧកញ៉ាកើតនៅ ថ្ងៃច័ន្ទ ខែអាសាធ ឆ្នាំវក ពុទ្ធសករាជ កន្លងទៅបាន ២៤០៣វស្សា គឺថ្ងៃ២២ សូយេត ឆ្នាំ១៨៩៥ ។
-កាលអាយុ ១០ឆ្នាំ នៅវត្តសិក្សាអក្សរខ្មែរ អាយុ ១៥ឆ្នាំ ចេញរៀនប្រែព្រះបរិយត្តិ បួសជាសាមណេរនូវវត្តព្រែកពោធិ៍ ។

-បួសបាន ១វស្សាចាកចេញទៅរៀនជាមួយលោកព្រះអាចារ្យ ពេជ ស្រុកព្រះត្រពាំង ។
-អាយុ ១៨ឆ្នាំ ទៅរៀនជាមួយ លោកគ្រូព្រះពុទ្ធឃោសាចារ្យ ប្រាក់ នូវវត្តឧណ្ណាលោម ក្រុងភ្នំពេញ ។
-អាយុ ១៩ឆ្នាំទៅរៀនជាមួយ លោកគ្រូព្រះអាចារ្យ សុខ នូវត្តកែវ ស្រុកបាត់ដំបង ។ អាយុ ២០ឆ្នាំបានបួសជាភិក្ខុនូវវត្តកែវ ១វស្សា ។
-ទើបលាព្រះឧបជ្ឈាយាចារ្យ ទៅសិក្សានូវក្រុងបាំងកក ស្រុកស្យាម សិក្សាបាន ៧វស្សាក៏វិល ត្រឡប់មកស្រុកខ្មែរវិញ ក្នុងអំណាចលោកព្រះយាក ថាជន “ញ៉ុញ” នូវត្តកណ្តាល ស្រុកបាត់ដំបង រួចបានលាសិក្ខាបទសឹកមកមានបុត្រភរិយា នៅភូមិជ្វាធំ លោកថាជន “ឈុំ” ចិញ្ចឹមជាទីហ្លូងវិចិត្រ វោហារបានតែង បានប្រែបាលីជាសម្រាយមានឈ្មោះ ៤៤ឈ្មោះ ជាសៀវភៅខ្លះ ចារស្លឹករឹតខ្លះ ។
-លុះអាយុបាន ៥៥ឆ្នាំ រាជកាក្រុងភ្នំពេញ ឲ្យយកមកតាំងទីជា ឧកញ៉ាប្រីឥនុ្ធ ប្រោសឲ្យជួយ តែងសព្វវចនាធិប្បាយខ្មែរ នៅទីសាលាបាលី ក្នុងរវាង ៥៥ឆ្នាំដល់អាយុ ៦៥ឆ្នាំ បានលារាជកាវិល មកស្រុកបាត់ដំបងវិញ។
-លុះនៅថ្ងៃទី១០កើត ខែអស្សុជ ឆ្នាំជូត ឆស័ក មានរោគក្អក បណ្តាកូនចៅរាល់គ្នា នាំគ្នាប្រតិបត្តិប្រកបថ្នាំ រកគ្រូព្យាបាលពុំចេះធូរឡើយ រហូតដល់ថ្ងៃអាទិត្យ ១២កើត ខែកត្តិក ឆ្នាំជូត ឆស័ក ក៏ទទួលអនិច្ចកម្ម នៅវេលាម៉ោង ៨ព្រឹក គឺថ្ងៃ៨ណូវ៉ម ឆ្នាំ១៩២៤ ។

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s