>>> រឿង នាងកាលីយក្ខិនី



>>> ព្រះបរមសាស្តាទ្រង់ប្រារព្ធស្រីអាម្នាក់ ជាស្រីដែលគ្នានកូន ។ នាងដឹងថាខ្លួនប្រាកដជាពុំមាន កូនហើយ នាងខ្លាចប្តីមានប្រពន្ធថ្មីទៀត ដែលនឹងមានកូនបាន ប្រពន្ធថ្មីនោះនឹងមានអំណាចធំជាង ខ្លួន ទើបកាត់ចិត្តដើរទៅរកស្រីម្នាក់មកឲ្យប្តីធ្វើជាប្រពន្ធដោយខ្លួនឯង ។ មិនយូរប៉ុន្មានស្រីដែលនាងរកមកឲ្យប្តីធ្វើជាប្រពន្ធថ្មីនោះ ក៏មានផ្ទៃពោះ ។ នាងប្រពន្ធដើមដឹងថានាងប្រពន្ធចុងមានផ្ទៃពោះហើយ ក៏យកថ្នាំពិសមកឲ្យប្រពន្ធចុងផឹក ។ នាងប្រពន្ធចុងស្មានថាជាថ្នាំសម្រាប់រក្សាគភ៌ ក៏យកថ្នាំ ពិសនោះទៅផឹក នាងប្រពន្ធចុងបានរលូតកូនស្លាប់ ដល់ទៅ២ដងលើកព្រោះថ្នាំពិសរបស់ប្រពន្ធដើម  នៅលើកទី៣ប្រពន្ធចុងត្រូវស្លាប់ព្រមទាំងកូនក្នុងពោះ ព្រោះថ្នាំពិសរបស់ប្រពន្ធដើមធ្វើដូចជាលើកមុនៗដែរ ។

ប្តីបានដឹងរឿងនោះហើយ ក៏វាយធ្វើបាបប្រពន្ធដើមរហូតដល់ស្លាប់តែម្តង ។ នាងប្រពន្ធដើម និងនាងប្រពន្ធចុងទាំងពីរនាក់នេះបានចងកម្មចងពៀរនឹងគ្នាម្នាក់ម្តងគឺៈ

-ប្រពន្ធចុងស្លាប់ទៅកើតជាមេឆ្មា ប្រពន្ធដើមស្លាប់ទៅកើតជាមេមាន់ ។ មេឆ្មាបានស៊ីពងមេមាន់ និងមេមាន់ ។

-ប្រពន្ធដើមស្លាប់ពីមេមាន់ទៅកើតជាមេខ្លាៗ ប្រពន្ធចុង (មេឆ្មា) កើតជាមេប្រើស ។ មេខ្លាស៊ី មេប្រើស ។

-ប្រពន្ធចុង (មេប្រើស) កើតជានាងយក្ខិនី ។ ប្រពន្ធដើម (មេខ្លា) បានកើតជានាងកុលធីតា ។ នាងយក្ខិនីបានចាប់កូននាងកុលធីតាស៊ីអស់ដល់ពីរលើក ។

-នៅលើកទី៣នាងកុលធីតាបាននាំកូនខ្ចីរបស់នាងរត់ទៅផ្ទះដើមកំណើតរបស់ខ្លូន លុះទៅ ដល់ពាក់កណ្តាល់ផ្លូវស្រាប់តែនាងយក្ខិនី ដេញតាមក្រោយប្រកិតៗ ។ នាងកុលធីតាបានឃើញនាង យក្ខិនីដេញតាមក្រោយខ្លួនយ៉ាងនេះហើយ មានការតក់ស្លុតភ័យខ្លាចជាទីបំផុត ហើយបានរត់ចូលទៅក្នុងវត្តព្រះជេតពនមហាវិហារ ។

>>> ជួនជាពេលនោះ ព្រះសាស្តាកំពុងតែសម្តែងព្រះធម៌ទេសនាអប់រំដល់ពួកពុទ្ធបរិស័ទ ។ នាងកុលធីតាបានចូលទៅជិតព្រះសាស្តា ហើយយកកូនទៅដាក់ក្បែរព្រះបាទរបស់ព្រះអង្គ ហើយបាន ក្រាបទូលថា ៉បពិត្រព្រះអង្គដ៏ចម្រើន! នាងខ្ញុំសូមប្រគេនកូនតូចដល់ព្រះអង្គ សូមព្រះអង្គមេត្តាទទួលយកចុះ៉ ។ បន្ទាប់មកនាងយក្ខិនីក៏បានមកដល់ទីនោះដែរ ។

ព្រះសាស្តាទ្រង់បានត្រាស់ទៅកាន់នាងទាំងពីរនោះថា “នែនាងទាំងពីរនាក់! ព្រោះហេតុអ្វីហ្ន៎ បានជាពួកនាង តាមចងកម្មចងពៀរដល់គ្នានឹងគ្នា មិនចេះឈប់ឈរយ៉ាងដូច្នេះ?” ហើយព្រះអង្គត្រាស់ព្រះគាថានេះថាៈ


ន ហិ វេរេន វេរានិ សម្មន្តីធ កុទាចនំ
អវេរេន​ ច សម្មន្តិ ឯស ធម្មោ សនន្តនោ ។

ក្នុងកាលណាៗក៏ដោយធម្មតាពៀរទាំងឡាយ ក្នុងលោកនេះ មិនដែលស្ងប់រម្ងាប់ ដោយការចងពៀរឡើយ, តាមការពិត ពៀរទាំងឡាយតែងស្ងប់រម្ងាប់ ដោយការមិនចងពៀរ, នេះជាធម៌ចាស់មានយូរណាស់មកហើយ ។

សូមដោនលូតហ្វាលៈ រឿង នាងកាលីយក្ខិនី

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s