+ពេលម៉ែដឹងខ្លួន សន្លប់ផ្ទនៗ
-ថ្ងៃឆ្លងជីវ៉ា ស្រាប់តែរូបម្តាយ
-កាយនៅឯកា លើគ្រែរក្សា
គេដាក់ឲ្យនៅ ។
+អស់មួយសប្តាហ៍ ម៉ែសែនឈឺផ្សា
-កាយរោលក្តៅ រងើកខាងក្រោម
-ក្រហមសន្ធៅ ម៉ែរងទុក្ខសៅ
នៅក្នុងភ្លើងនោះ ។
+ខ្លួនម៉ែដូចត្រី ឆ្អើរទាំងយប់ថ្ងៃ
-ដុតម៉ែទាំងរស់ កំដៅរូបម៉ែ
-ខ្លួនប្រែក្រៀមខ្សោះ ភ្លើងឆេះអស់រហូត
ខ្លួនប្រាណល្ហិតល្ហៃ ។
+ពិសាមិនបាន ម្ហូបបាយពេញចាន
-មិនឆ្ងាញ់នឹងឆី ព្រោះជាតំណម
-ថ្នមថ្នាក់ចំណី ព្រោះខ្លាចនាំភ័យ
ក្ស័យសូន្យសង្ខារ ។
+ផឹកទ្រាំាអំណត់ សែនប្រៃល្វីងចត់
-ត្រូវតែពិសា កាលដើមធ្លាប់ផឹក
-ទឹកតាមតម្រូវការ ឥឡូវនោះណា
ប្រៃល្វីងរាល់ថ្ងៃ ។
+ទឹកថ្នាំខ្មៅក្រឹម គ្រាន់តែសាកច្រឹម
-ល្វីងស្ទើរក្សិណក្ស័យ តែត្រូវបង្ខំ
-បារម្ភខ្លាចភ័យ ទម្លាប់កូនខ្ចី
បម្រុងសុខភាព ។
+មួយណាភ្លើងក្តៅ មួយទៀតម៉ែត្រូវ
-ផឹកថ្នាំដរាប កូនអើយរូបម៉ែ
-ទុក្ខពិបាកប្រៀប ចូរកូនចាំជ្រាប
ណាថ្លៃត្រាណត្រើយ ។
នត្ថិ សន្តិ បរំ សុខំ !
ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !
សូមអនុមោទនាចែករំលែកអត្ថបទនេះទៅដល់មិត្ររបស់អ្នកនៅលើ Facebook ផង!