>>> រឿង ព្រះចុល្លកាល និងមហាកាល



>>> ព្រះបរមសាស្តាទ្រង់ប្រារព្ធនូវព្រះចុល្លកាល និងព្រះមហាកាល ។ ព្រះចុល្លកាល ជាប្អូនបង្កើត របស់ព្រះមហាកាល លោកបួសតាមបងមិនទាន់នឹងបានមួយព្រះវស្សាផង ក៏បានលាចាកសិក្ខាបទ (សឹក) មកជាគ្រហស្ថ ព្រោះភរិយារបស់លោកចេះតែមកធ្វើឲ្យរំខានខ្លាំងពេក ។

ឯព្រះមហាកាលជាបងនោះ លោកបានមកបួសដោយសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ខំចម្រើននូវអសុភកម្មដ្ឋានរហូតដល់បានសម្រេចព្រះអហត្តផល ព្រមទាំងបដិសម្ភិទា ។

ឯភរិយារបស់់ព្រះមហាកាល បានឃើញបែបយ៉ាងរបស់ភរិយាចុល្លកាលលួងលោមឲ្យលោកសឹកហើយ ទើបគិតធ្វើតាម ហើយបានទៅក្រាបអារាធនានិមន្តព្រះសង្ឃមានព្រះពុទ្ធជាប្រធានមកទទួលភត្តាហារ នៅឯផ្ទះរបស់ខ្លួន ព្រះសាស្តា ព្រមទាំងភិក្ខុសង្ឃបានទទួលភត្តាហាររួចហើយ ទើបត្រឡប់មកវត្តវិញ ទុកតែព្រះមហាកាលមួយអង្គប៉ុណ្ណោះឲ្យនៅចាំធ្វើអនុមោទនា តាមពាក្យទូលសុំនៃពួកភរិយារបស់ព្រះមហាកាល ។

គ្រានោះពួកភរិយារបស់ព្រះមហាកាល បាននាំគ្នាបង្គាប់បង្ខំឲ្យលោកសឹក តែព្រះមហាកាល មិនព្រមសឹក ព្រោះលោកជាព្រះអរហន្ត ហើយលោកបានហោះទៅលើអាកាសត្រឡប់មកវត្តវិញ ។

ពួកភិក្ខុទាំងឡាយ បានសន្ទនាគ្នាអំពីរឿងរ៉ាវ ព្រះមហាកាល និងព្រះចុល្លកាលដោយប្រការផ្សេងៗ ។

ព្រះសាស្តាទ្រង់ត្រាស់នូវព្រះគាថានេះថាៈ


“ សុភានុបស្សឹ វិហរន្តំ ឥន្ទ្រិយេសុ អសំវុតំ
ភោជនម្ហិ អមត្តញ្ញុំ កុសឹតំ ហីនវីរិយំ
តំ វេ បសហតឹ មារោ វាតោ រុក្ខំវ ទុព្វលំ ។
អសុភានុបស្សឹ វិហរន្តំ ឥន្ទ្រិយេសុ អសំវុតំ
ភោជនម្ហិ ច មត្តញ្ញុំ សទ្ធំ អារទ្ធវីរិយំ
តំ វេ នប្បសហតិ មារោ វាតោ សេលំវ បព្វតំ ” ។

“ មាររមែងបៀតបៀនបុគ្គល ដែលឃើញតាមអារម្មណ៍ថា ល្អ មិនសង្រួមក្នុងឥន្ទ្រិយទាំងឡាយ មិនស្គាល់ប្រមាណក្នុងភោជនាហារ ខ្ជិលច្រអូស មានសេចក្តីព្យាយាមអន់ថយនោះ បានដោយងាយស្រួល ដូចវាយោបក់បោករំលើងនូវដើមឈើដែល (មានឫស) មិនល្អយ៉ាងនោះឯង, តែមារមិនអាច បៀតបៀនបុគ្គលដែលពិចារណាឃើញតាមអារម្មណ៍ថា មិនល្អ សង្រួមឥន្ទ្រិយទាំងឡាយ ស្គាល់ប្រមាណ ក្នុងភោជនាហារ មានសទ្ធា មានសេចក្តីព្យាយាមល្អហើយនោះ បានឡើយ ដូចវាយោបក់បោកថ្មភ្នំតាន់ឲ្យបាក់បែកមិនបាន យ៉ាងនោះឯង “ ។

សូមអនុមោទនាដោនលូតហ្វាលៈ រឿង ព្រះចុល្លកាល និងមហាកាល

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s