>>> រឿង ភិក្ខុកោសម្ពី>>> ព្រះបរមសាស្តាទ្រង់ប្រារព្ធចំពោះពួកភិក្ខុកោសម្ពី ។ ពួកភិក្ខុកោសម្ពីទាំងនោះ គ្រាដើមគ្រាន់តែចោទគ្នាអំពីអាបត្តិតូចតាចប៉ុណ្ណោះឯង តែដល់ក្រោយៗមក ក៏កើតមានការវិវាទឈ្លោះប្រកែតទាស់ទែងគ្នាធំខ្លាំងឡើងៗ ទោះបីព្រះពុទ្ធអង្គទ្រង់ត្រាស់ហាមប្រាមយ៉ាងណាក៏ដោយ ក៏ពួកភិក្ខុទាំងនោះ មិនព្រមធ្វើតាមព្រះឳវាទរបស់ព្រះអង្គឡើយ ។

បើយ៉ាងនេះហើយ ព្រះពុទ្ធជាម្ចាស់ទ្រង់ជ្រាបច្បាស់ក្នុងព្រះទ័យថា “ ប្រាកដជាមិនបានប្រយោជន៍ ” ទើបព្រះអង្គស្តេចយាងចេញឆ្ងាញពីពួកភិក្ខុទាំងនោះ ទៅគង់ចាំព្រះវស្សា នៅក្នុងព្រៃរក្ខិតវ័ន តែមួយព្រះអង្គឯងគត់ ។

ក្រោយមកពួកភិក្ខុកោសម្ពីទាំងនោះ បានដឹងច្បាស់នូវទោសកំហុសរបស់ខ្លួនហើយ ក៏ចូលទៅរកព្រះអានន្ទត្ថេរ ដើម្បីឲ្យព្រះអានន្ទ ជួយសុំខមាទោស នឹងព្រះអង្គ ហើយក្រាបថ្វាយបង្គំសុំឲ្យព្រះអង្គនិមន្តត្រឡប់មកវិញ ។

ព្រះបរសាស្តាទ្រង់បានទទួលពាក្យសុំអារាធនារបស់ពួកភិក្ខុកោសម្ពីទាំងនោះហើយ ទើប ស្តេចយាងវិលត្រឡប់មករកភិក្ខុទាំងនោះវិញ បានប្រទាននូវព្រះឳវាទដល់ពួកភិក្ខុកោសម្ពីទាំងនោះ ឲ្យការសាមគ្គីព្រមព្រៀងគ្នា ចេះស្រឡាញ់គ្នា កុំឲ្យមានការឈ្លោះប្រកែតទាស់ទែងគ្នាឯងតទៅតៀត ដោយព្រះធម្មីកថាទីឃាវុជាតក ហើយព្រះអង្គទ្រង់ត្រាស់នូវព្រះគាថានេះថាៈ


“ បរេ ច ន វិជានន្តិ មយមេត្ថ យមាម
សេ យេ ច តត្ថ វិជានន្តិ តតោ សម្មន្តិ មេធគា ” ។

“ ពួកជនដទៃទៀតមិនដឹងច្បាស់ថា ពួកយើងទាំងអស់គ្នា កំពុងតែត្រដាបត្រដួស នៅក្នុងទីប្រជុំសង្ឃនេះ ឯជនទាំងឡាយណា នៅក្នុងទីប្រជុំសង្ឃនោះ ដឹងច្បាស់យ៉ាងនោះ សេចក្តីវិវាទទាស់ទែងគ្នា នឹងមិនស្ងប់រម្ងាប់បានព្រោះពួកជនទាំងនោះ “ ។

សូមអនុមោទនាដោនលូតហ្វាលៈ រឿង ភិក្ខុកោសម្ពី

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s