>>> បទពិចារណា



០១-ការខឹងក្រោធរមែងចាប់ផ្តើមពីសេចក្តីល្ងង់ខ្លៅ ហើយត្រូវបញ្ចប់ដោយការខូចចិត្ត និងក្តៅក្រហាយស្តាយក្រោយ ។

០២-គុណធម៌នៅក្នុងឧបនិស្ស័យដែលល្អ ។

០៣-អ្នកដែលស្ថិតនៅក្នុងការអប់រំត្រូវស្តាប់ឲ្យច្រើនជាងនិយាយឲ្យដូចជាត្រចៀកពីរ មាត់មួយដូច្នោះដែរ ។

០៤-ភ្លាត់ជើងនៅល្អជាងភ្លាត់មាត់ ។

០៥-ទឹកមុខជាគ្រឿងចង្អុលបង្ហាញប្រាប់ពីសភាពរបស់ចិត្ត ។

០៦-សន្សំប្រាក់បានប្រាក់ សន្សំល្អបានល្អ ។

០៧-មិនអាចគ្រប់គ្រងខ្លួនឯងបាន មិនមែនជាអ្នកធំពិតប្រាកដទេ ។

០៨-កុំអាងភ្លើងពណ៌បៃតងហើយ ទៅដោយមិនមើលឆ្វេងស្តាំផងនោះ ។

០៩-លោកភ្លឺស្វាងដោយព្រះអាទិត្យ ចិត្តភ្លឺស្វាងពិត្តដោយបញ្ញា កំណត់ត្រៃលក្ខណ៍ក្នុង សង្ខារ ចិន្តាស្ងប់ទុក្ខសុខពិតហោង ។

១០-កិរិយាសុភាពរាបសា ប្រៀបដូចផ្កាដែលស្អាតទាំងដែលមានក្លិនក្រអូបទៀតផង ។

១១-ត្រូវឲ្យភាពយុត្តិធម៌ដល់មនុស្សគ្រប់គ្នា តែកុំទុកចិត្តមនុស្សទាំងអស់គ្នា ។

១២-ចាប់ផ្តើមពីល្អទៅមុនរមែងបញ្ចប់ដោយល្អ ។

១៣-អ្វីៗសុទ្ធតែមានការចាប់ផ្តើមពីដំបូង ។

១៤-បើប្រាថ្នាឲ្យដល់កំពូលត្រូវចាប់ផ្តើមពីក្រោមទៅមុន ព្រោះវាសំខាន់ត្រង់គ្រឹះក្រោម ណាស់ ។

១៥-ការនិយាយដល់អ្នកដទៃក្នុងផ្លូវល្អ ក៏ដូចជាការនិយាយដល់ខ្លួនឯងក្នុងផ្លូវដែលល្អដែរ ។

១៦-អ្នកដែលធ្វើជាចៅហ្វាយនាយលើខ្លួនឯងបាន មិនយូរប៉ុន្មាននឹងធ្វើជាចៅហ្វាយនាយ លើអ្នកដទៃ ។

១៧-អ្នកដែលឲ្យសេចក្តីគោរពដល់គេ រមែងបានទទួលនូវសេចក្តីគោរពពីគេវិញ ។

១៨-គេអាចសង្ស័យក្នុងអ្វីដែលយើងនិយាយ តែគេជឿយើងក្នុងអ្វីដែលយើងធ្វើ ។

១៩-មនុស្សយើងត្រូវរាប់អានខ្លួនឯង តែមិនត្រូវអួតខ្លួនឯងទេ ។

២០-អ្នកដទៃមិនបានឲ្យសេចក្តីល្អមកយើង ព្រោះមកពីគាត់អត់មានសេចក្តីល្អនោះឯង ។

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s