>>>ធ្វើយ៉ាងណាទើបបាត់ក្រោធ?ព្រះពុទ្ធសាសនា ជាសាសនានៃមេត្តាករុណា ។ ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ ព្រះអង្គមាននូវព្រះគុណដ៏ធំធេង ដែលចែកទៅជាច្រើនផ្នែក ក្នុងនោះមានផ្នែកមួយដ៏ធំ គឺព្រះមហាករុណាគុណហ្នឹងឯង ។ ពុទ្ធបរិស័ទគ្រប់គ្នាបានទទួល ការទូន្មានអប់រំឲ្យមានមេត្តាករុណា ឲ្យចេះមានការជួយទំនុកបម្រុងគ្នាកាយវាចា និងមានទឹកចិត្តប្រាថ្នាល្អ ។ សូម្បីតែ មិនបានធ្វើនូវអ្វីដទៃ ក៏ត្រូវឲ្យចម្រើនមេត្តាផ្សាយដល់ពួកមនុស្ស រហូតដល់សត្វទាំងពួងផ្សេងទៀត សូមឲ្យរស់នៅជា សុខ ប្រាសចាកភ័យ និងពៀរគ្រប់គ្នាទាំងអស់ ។

យ៉ាងណាក៏ដោយ មេត្តា រមែងមានគូប្រឆាំងដ៏សំខាន់មួយគឺ កោធៈសេចក្តីក្រោធ ។ សេចក្តីក្រោធជាសត្រូវដែលចាំតែរារាំងមិនឲ្យមេត្តាកើតឡើងបាន ។ មនុស្សខ្លះជាអ្នកច្រើនដោយសេចក្តីក្រោធ កាល កាលដែលមានសេចក្តីខឹងក្រោធកើតឡើងហើយ ក៏ត្រូវធ្វើនូវអ្វីឲ្យមានភាពរម៉ាំងរម៉ោកកើតឡើង គឺដូចជាបោកបោះនូវរបស់ផ្សេងៗ ឬពាក្យសម្តីនិយាយខ្ជាំងៗខ្លាំងៗជាដើម មានរហូតដល់ថ្នាក់ធ្វើឲ្យវិនាសសម្បត្តិទ្រព្យ ធំដុំទៀតផង ។ បើធ្វើអ្វីមិនបានទេ ក៏គង់នៅស្ងៀមមិននិយាយស្តី ធ្វើមុខក្រញូវនៅដោយការក្តៅងំក្នុងចិត្ត គឺសម្ងំដុច ចិត្តខ្លួនឯង ។ ក្នុងវេលានោះមេត្តាគេចខ្លួនបាត់ទៅហើយ មិនដឹងជាទៅពួនក្នុងទីណានោះទេ មិនព្រមចេញមុខមក សោះ ចំណែកសេចក្តីក្រោធវិញ ទាំងដែលមិនត្រូវការផងនោះ គឺវាមិនព្រមគេចចេញទៅណាឡើយ ទោះជាមានពេល ខ្លះដឹងថាលំបាកហើយបាបទៀត តែក៏មិនដឹងថា ត្រូវបណ្តេញ ឬកម្ចាត់វាចោលឲ្យអស់ទៅយ៉ាងណាដែរ ។

បណ្ឌិតលោកដឹងចិត្តមនុស្សដែលក្រោធថា មានសភាពបែបណាហើយនោះ ទើបលោកខំព្យាយាមជួយដោយ ការប្រាប់វិធិផ្សេងៗ សម្រាប់រម្ងាប់សេចក្តីក្រោធ វិធីរម្ងាប់សេចក្តីក្រោធទាំង១២ ។

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s