>>>បទពិចារណា (ត)



៤១-សូម្បីទ្រុងមាសក៏ដោយ ក៏មិនអាចធ្វើឲ្យបក្សីចង់រស់នៅក្នុងទ្រុងនោះដែរ ។

៤២-បើមិនមានលោភៈទេ វាមិនអី្វដែលគួរឲ្យចង់បានឡើយនៅក្នុងលោកនេះ ។

៤៣-បើមិនមានទោសៈទេ វាក៏មិនមានអ្វីដែលគួរឲ្យទាស់ចិត្តដែរ ។

៤៤-ការមិនមោហៈ សច្ចធម៌រមែងប្រាកដ ។

៤៥-ភាពហ៊ឺហា និងភាពសម្បូណ៌សម្បាយ ច្រើនដោយទ្រព្យសម្បត្តិ ពិតជាបាន សម្លាប់មនុស្សច្រើនជាង ការអត់ឃ្លានទៅទៀតមែន ។

៤៦-មិនមានអ្វីណា នាំសេចក្តីសុខស្ងប់មកឲ្យយើងក្រៅពីខ្លួនឯងឡើយ ។

៤៧-រមែងមានហេតុអំពីខាងដើមជានិច្ច ចំពោះផលដែលកើតឡើង ។

៤៨-ច្រើនអ្នកណាស់ដែលនិយាយដូចអ្នកប្រាជ្ញ តែមានជីវិតរស់នៅដូចមនុស្សល្ងង់ខ្លៅ ។

៤៩-ការប្រព្រឹត្តទៅនៃចក្កវាឡ មិនអាចស្របគ្នានឹងការប្រាថ្នាចង់បានរបស់មនុស្សគ្រប់ យ៉ាងនោះឡើយ ។

៥០-ធម្មជាតិមិនមានការឲ្យរង្វាន់ ឬការដាក់ទោសនោះទេ គឺមានតែផលរបស់ហេតុប៉ុណ្ណោះ ដែលតាមមក ។


នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a comment